• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញទស្សនកិច្ចការងារនៅ Ca Mau

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញចុះសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Rach Goc នៃកងទ័ពការពារព្រំដែនខេត្ត Ca Mau។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិនៅក្នុងដំណើរទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Rach Goc (រូបថត៖ VOV)

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Rach Goc អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះរាល់ការកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងការពារព្រំដែននិយាយរួម ជាពិសេសក្នុងនោះមាន កងទ័ពការពារព្រំដែន Ca Mau និងប៉ុស្តិ៍ការពារព្រំដែន Rach Goc តែងតែកាន់កាំភ្លើងយ៉ាងរឹងមាំដើម្បីការពារអធិបតេយ្យភាពនៃព្រំដែនសមុទ្រ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងការពារព្រំដែន Ca Mau កាន់តែជិតស្និទ្ធជាមួយគ្នា និងបន្តជួយដល់ប្រជាជន។

នារសៀលថ្ងៃដដែល អញ្ជើញចុះសួរសុខទុក្ខ និងបំពេញការងារនៅគណៈកម្មាធិការបក្សស្រុក Ngoc Hien អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឲ្យខេត្ត Ca Mau ផ្តោតលើការអភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកែលម្អជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល និងមូលដ្ឋានបដិវត្តន៍។ គួរតែមានគំរូជាក់ស្តែងដើម្បីជួយគ្រួសារគោលនយោបាយបោះជំហានទៅមុខ។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់ផ្ទះមេតាធម៌ចំនួន១០ខ្នង និងអំណោយជាច្រើនដល់គ្រួសារគោលនយោបាយក្នុងមូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top