• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; បន្តពង្រឹងសសរស្តម្ភការពារជាតិ និងសន្តិសុខក្នុងបរិបទ អន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ក៏ដូចជា បង្កើនទំនាក់ទំនងវប្បធម៌ និងការជួបប្រាស្រ័យប្រជាជនទៅប្រជាជន។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ VOV-Jakarta)

ក្នុងឱកាសអញ្ជើញចូលរួមពិធីចូលកាន់ដំណែងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី - Prabowo Subianto នារសៀលថ្ងៃទី ១៩ តុលា នៅរដ្ឋធានី Jakarta អនុប្រធានរដ្ឋវៀតណាមlលោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាម លេខាធិការដ្ឋានអាស៊ាន បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន និងទីភ្នាក់ងារតំណាងមួយចំនួន និងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; បន្តពង្រឹងសសរស្តម្ភការពារជាតិ និងសន្តិសុខក្នុងបរិបទ អន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ក៏ដូចជា បង្កើនទំនាក់ទំនងវប្បធម៌ និងការជួបប្រាស្រ័យប្រជាជនទៅប្រជាជន។ លោកស្រីអនុប្រធានរដ្ឋក៏បានប្រកាសអំពីស្ថាន ភាពសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ ការពារជាតិ និងទំនាក់ទំនងបរទេសរបស់វៀតណាមនាពេលថ្មីៗនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព និងរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top