• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញបំពេញការងារនៅខេត្ត Hai Duong

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមបើកពិធីបុណ្យនិទាឃៈរដូវ Con Son-Kiep Bac ២០១៧ និងកាត់ខ្សែបូបើកឲ្យដំណើរការអគារ Cuu Pham Lien Hoa ស្ថិតនៅក្នុងរមណីដ្ឋានកេរិ៍ដំណែល Con Son-Kiep Bac ស្រុក Chi Linh ខេត្ត Hai Duong។

នៅរមណីដ្ឋានកេរិ៍ដំណែល Con Son- Kiep Bac លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong ។ ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានក្រើនរំលឹកខេត្ត Hai Duong គប្បីប្រមូលផ្តុំប្រភពកម្លាំងពលំដើម្បីសម្រេចបានរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម​ ដែលខេត្តបានដាក់ចេញសម្រាប់ឆ្នាំ២០១៧។ ជាពិសេស ខេត្តត្រូវយកចិត្តទុកដាក់ថែមទៀតទៅលើជីវភាពរស់នៅនិងជីវភាពខាងស្មារតីសម្រាប់ប្រជាជន។ លោកស្រីបានសង្កត់ធ្ងន់ថា ជាតំបន់មានបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងរមណីដ្ឋានជាច្រើន ដូច្នេះ ខេត្តគប្បីធ្វើបានល្អថែមទៀតកិច្ចការគ្រប់គ្រងពិធីបុណ្យនានាធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពម្ហូបអាហារជូនប្រជាជននិងភ្ញៀវទេសចរមកទស្សនាពិធីបុណ្យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top