• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់ជាក់លាក់

 នេះជាការបញ្ជាក់របស់ប្រធានសមាគមច្បាប់អន្តរជាតិវៀតណាម លោក Nguyen Ba  Son ក្នុងសំបុត្រមួយ ឆ្លើយ​តប​នឹង​ប្រធានសមាគមច្បាប់អន្តរជាតិ ចិន (CSIL)  កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ដែលទាក់​ទង​នឹង​ការ​រំ លោ​ភបំពានរបស់ក្រុមនាវា  Haiyang Dizhi 8 នៅតំប​ន់សមុទ្រទាំងស្រុង ​ចំណុះ តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​និង​តំបន់​ខ្ពង់​រាបបាតសមុទ្ររបស់វៀតណាម។
 
លោក Nguyen Ba Son បានបញ្ជាក់ថា មូលហេតុគឺច្បាស់លាស់ នោះគឺបញ្ហា អធិប តេយ្យភាពលើប្រជុំកោះ Truong Sa​ មិនមានភាពពាក់ព័ន្ធទាំងផ្នែកច្បាប់ឬ ភូមិសាស្ត្រ សម្រាប់តំបន់សមុទ្រ ដែលជាកន្លែង ចិនកំពុង​ប្រព្រឹត្ត​ ការរំលោភ លើអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម។ លោកប្រធានសមាគម ច្បាប់អន្តរ​ជាតិ​វៀត​ណាម​ បានបញ្ជាក់ថា អធិបតេយ្យភាពរបស់វៀតណាមលើប្រ ជុំកោះ Hoang Sa និង Truong Sa  “ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​អះអាងជា ច្រើនលើកច្រើនសារមកហើយ”។
 
ការបញ្ជាក់នេះផ្អែក​លើភ័ស្តុ​តាង​ប្រវត្តិសាស្រ្ត​និង​ច្បាប់​រឹងមាំ​ហើយត្រូវបាន​វិភាគនិង​ទទួលស្គាល់​ដោយមេធាវី​អន្តរជាតិ​និង​អ្នកប្រវត្តិសាស្រ្តជាច្រើនរូប។ ការកាន់ កាប់របស់ ចិនហើយចាប់តាំងពីពេលនោះមក ការ​កសាង​កោះ​សិប្បនិម្មិត ជា បណ្តើរៗ និងការធ្វើយោធូបនីយកម្មដោយខុសច្បាប់ នូវកោះថ្ម មួយចំនួន នៅក្នុងតំប​ន់​ប្រជុំ​កោះ ​Truong Sa គឺជា មូលហេតុនាំមកនូវភាពតានតឹង គំ រាមកំហែងដល់សន្តិភាពនិង​ស្ថិរភាព​នៅសមុទ្រ​ខាង​កើត និងក្នុងតំ​បន់ផងដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top