នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរបេង ទៅលើសុខភាពមនុស្ស សេដ្ឋកិច្ច និងសង្គម។
ប្រធានបទនៃទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ ២០២៦ គឺ៖“Yes! We Can End TB! Led by Countries! Powered by People!” (បាទ/ចាស៎! យើងអាចកម្ចាត់រោគរបេងបាន! ប្រទេសជាតិនាំមុខ! ប្រជាជនរួមដំណើរ!”។ វៀតណាមបានជ្រើសរើសប្រធានបទសម្រាប់ទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ ២០២៦ ថា “ការរកឃើញជំងឺរបេង ផ្សារភ្ជាប់នឹងការពិនិត្យសុខភាពជាប្រចាំសម្រាប់ប្រជាជនគ្រប់រូប”។ ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបង្កើនការរកឃើញជំងឺរបេងតាំងពីដើមទី តាមរយៈការពិនិត្យសុខភាពជាប្រចាំ តាមនោះ រួមចំណែកកាត់បន្ថយការចម្លងនៅក្នុងសហគមន៍ និងលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល។
យោងតាមលោកបណ្ឌិត វេជ្ជបណ្ឌិត ឌិញ វ៉ាន់ លឿង នាយកមន្ទីរពេទ្យសួតមជ្ឈឹម ជំងឺរបេងអាចព្យាបាលបានទាំងស្រុង ប្រសិនបើត្រូវបានរកឃើញទាន់ពេលវេលា និងព្យាបាលតាមពិធីការត្រឹមត្រូវ។ អ្នកជំងឺត្រូវការព្យាបាលរយៈពេល ៦ ខែទៅ ១ ឆ្នាំប៉ុណ្ណោះ ទើបអាចជាសះស្បើយ ដោយមិនបន្សល់ទុកផលវិបាកអ្វីឡើយ។ អត្រាជោគជ័យនៃការព្យាបាលជំងឺរបេងនៅវៀតណាមបច្ចុប្បន្នគឺប្រហែល ៩០% ខ្ពស់ជាងមធ្យមភាគពិភពលោក (៨៨%)៕







