• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ត្រូវបានប្រមូលក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់

ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។

អដ្ឋិធាតុយុទ្ធជនពលីត្រូវបានបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលី Binh Phuoc (ឃុំ Dong Tam ទីក្រុង Dong Nai)។ (រូបថត៖ VNA)

ក្រោយរយៈពេល ៤ ខែអនុវត្តន៍ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" (យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់) កងកម្លាំងមុខងារ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ ព្រមទាំងជំរុញខ្លាំងការយកសំណាក DNA និងការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី ដែលនៅតែខ្វះព័ត៌មាន។

យោងតាមគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ (គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ប្រទេសវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់។ យុទ្ធនាការនេះត្រូវបានអនុវត្តន៍ដើម្បីសម្រេចជាស្ថាពរនូវការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលនៅតែខ្វះព័ត៌មាន។

ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។

រួមជាមួយនឹងការងារស្វែងរក ការយកសំណាក DNA សម្រាប់កំណត់អត្តសញ្ញាណយុទ្ធជនពលី បន្តត្រូវបានជំរុញយ៉ាងខ្លាំង។ រហូតមកដល់បច្ចុប្បន្ន អង្គភាពនានាបានប្រមូលសំណាកពីផ្នូរយុទ្ធជនពលីជាង ៥២.០០០ ផ្នូរ ក្នុងនោះផ្នូរជាង ៣៧.០០០ បំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការយកសំណាក់ ស្មើនឹងអត្រា ៧១%៕

តាម vovworld.vn/km-KH

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top