• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អញ្ជើញទស្សនាភូមិទេសចរណ៍សហគមន៍ដ៏ពិសេសដោយឡែកភាគពាយ័ព្យវៀតណាម

បរិយាកាសដ៏កក់ក្ដៅនិងប្រកបដោយផាសុខភាពនៅក្នុង Homestay មួយនៅខេត្ត Hoa Binh។ (រូបថត៖ TTXVN)
 

តំបន់ភូមិភាគពាយ័ព្យជាតំបន់ដែលមានប្រៀបខ្លាំងជាច្រើនសម្រាប់អភិវឌ្ឍទេសចរណ៍ ជាពិសេសគឺទេសចរណ៍សហគមន៍។ ដោយមានសណ្ឋានដីនិងអាកាសធាតុ វិសេសវិសាលបរិសុទ្ធ ធម្មជាតិរហោស្ថាននិងព្រៃភ្នំលាតសន្ធឹងធំល្វឹងល្វើយ បានបង្កើតឡើង ទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនៃតំបន់ភាគ ពាយ័ព្យនេះ។ ទន្ទឹមជាមួយគ្នានោះ ភាពសម្បូរបែបនៃជីវភាពរស់នៅ ទំនៀម ទំលាប់ប្រពៃណី របៀបធ្វើស្រែចម្ការ ពិធីបុណ្យទាន ម្ហូបអាហារនិងតន្ត្រីរបស់សហ គមន៍ជនរួមជាតិភាគតិចនៅទីនេះក៏ជាកត្តាគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ ផងដែរ។

ភូមិភាគពាយ័ព្យ រួមមានខេត្តចំនួន៦នោះគឺ Hoa Binh Son La Dien Bien Lai Chau Lao Cai Yen Bai ជាតំបន់ដីពោរពេញទៅដោយសក្ដានុពលទេសចរណ៍ ដោយមានធម្មជាតិស្រស់បំព្រង វប្បធម៌វិសេសវិសាលនិងប្រវត្តិសាស្ត្រភ្លឺស្វាង។ ភូមិភាគពាយ័ព្យមានកម្លាំងទាក់ទាញដ៏ពិសេសចំពោះភ្ញៀវទេសចរម្នាក់ៗ នៅពេលមកដល់តំបន់ដីនេះជាមួយ នឹងកំពូលភ្នំ Fansipang ដែលត្រូវបានប្រសិទ្ធនាមថា ដំបូលផ្ទះឥណ្ឌូចិន; ទីរួម ខេត្ត Sa Pa ដោយមានអាកាសធាតុត្រជាក់ស្រួលពេញឆ្នាំ; ជ្រោះភ្នំ O Quy Ho តំបន់ខ្ពង់រាប Sin Ho; រមណីយដ្ឋានជាតិវាលស្រែកាំជណ្ដើរMu Cang Chai; ព្រៃឈើ Muong Phang ជាតំបន់អភិរក្សធម្មជាតិដោយមានប្រភេទសត្វ- រុក្ខជាតិដ៏កម្ររបស់ខេត្តDien Bien; ល្អាងភ្នំ Mai Chau សុខសាន្តត្រាណ ឬក៏ តំបន់ខ្ពង់រាប Moc Chau ធំល្វឹងល្វើយ គ្របដណ្ដប់ដោយបណ្ដាវាលផ្កាចម្រុះ ពណ៌ ជាដើម។ ភាពស្រស់បំព្រងដែលមិនអាចរកឃើញនៅកន្លែងផ្សេងណាមួយ នៃព្រៃភ្នំនិងវប្បធម៌ភូមិភាគពាយ័ព្យតែងតែធ្វើឲ្យយើងគ្រប់គ្នាមានបំណងចាកចេញពីទីក្រុងដ៏មមាញឹកដើម្បីមកដល់តំបន់ព្រៃភ្នំសុខសាន្តត្រាណនិងអាថ៍កំបាំងនេះតែម្ដង។ អ្នកស្រីTran Thu Ha ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយនៅ ពេលមកទស្សនាខេត្ត Lai Chau បានចែករំលែកថា៖ “នៅតាមផ្លូវ ខ្ញុំឃើញថា ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិនៅទីនេះ ជួបការលំបាកខ្លាំងណាស់ ប៉ុន្តែអ្វីបងប្អូននៅតែរស់នៅទីនេះបានយ៉ាងល្អ។ នៅពេល មកដល់ភូមិទេសចរណ៍អេកូឡូស៊ីនេះ ខ្ញុំមានអារម្មណ៍ថា បងប្អូនមានការប្ដេជ្ញា ចិត្តដ៏ខ្លាំងក្លាណាស់។ ទីនេះមានអាកាសធាតុបរិសុទ្ធ ទេសភាពស្រស់ត្រកាល ធ្វើឲ្យនរណាបានមកដល់ហើយក៏ចង់វិលត្រឡប់មកម្ដងទៀតដែរ”។

ទន្ទឹមជាមួយទេសភាពធម្មជាតិដ៏អស្ចារ្យនោះ វប្បធម៌ប្រពៃណីរបស់ បណ្ដាជនជាតិក៏ជាចំណុចលេចធ្លោនៅក្នុងធនធានទេសចរណ៍នៃភូមិភាគ ពាយ័ព្យផងដែរ។ ទីនេះជាកន្លែងរស់នៅរបស់ជនជាតិជាច្រើនដូចជា Tay Nung Thai Muong Mong Dao Kinh Hoa Kho Mu Ha Nhi និង La Hu។ ល។ ជនជាតិ ជាច្រើននៅតែរក្សាដដែលនូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ខ្លួន ក្នុង ទំនៀមទំលាប់ ពិធីបុណ្យទាន សម្លៀកបំពាក់ ឧបករណ៍ភ្លេង បទចម្រៀងប្រជាប្រិយ ឬរបាំប្រពៃណី ដូចជាពិធីបុណ្យ Long Tong ផ្សារស្នេហា Khau Vai របាំ Xoe ការច្រៀង Then ឬក៏ឧបករណ៍ភ្លេង Pi cap Pi sen ជាដើម។ ក្រៅពីនោះ ម្ហូប អាហារនៃតំបន់ភូមិភាគពាយ័ព្យក៏បង្កប់នូវលក្ខណៈពិសេសដោយ ឡែកនិងខុសប្លែក ឆ្ងាយពីម្ហូបអាហារនៃតំបន់ផ្សេងៗ ផងដែរ។ លោក Dieu Van Vinh សមាជិក នៃសហករណ៍ទេសចរណ៍សហគមន៍ភូមិ Bon ឃុំ Muong Chien ស្រុក Quynh Nhai ខេត្ត Son La បានចែករំលែកថា ក្នុងឆ្នាំ២០១៩ គ្រួសារលោកបានទទួល ភ្ញៀវទេសចរប្រមាណ២០០នាក់ មកស្នាក់នៅ រួមទាំងភ្ញៀវក្នុងស្រុកនិងភ្ញៀវ បរទេសទៀតផង។ លោក Vinh បានឲ្យដឹងថែមទៀត ថា៖ “គ្រួសារខ្ញុំធ្វើទេសចរណ៍សហគមន៍បាន៣ឆ្នាំហើយ។ នៅពេលមានភ្ញៀវ ទេសចរ ប្រសិនបើគេចង់ទទួលទានម្ហូបអ្វីមួយ យើងខ្ញុំនឹងចម្អិនម្ហូបនោះភ្លាម។ ភ្ញៀវទេស ចរភាគច្រើននិយមចូលចិត្តម្ហូបជនជាតិ Thai ដូចជា មាន់ Mo បន្លែព្រៃ ទំពាំង ឬស្សី សម្លរ bon និងស្លែជ្រោះ។ ពួកគេតែងតែកោតសរសើរមុខម្ហូបទាំងនេះថា ពិតជាឆ្ងាញ់ណាស់”។

ក្នុងអំឡុងពេលច្រើនឆ្នាំមក បណ្ដាតំបន់មូលដ្ឋានភូមិភាគពាយ័ព្យបាន អភិវឌ្ឍរូបសណ្ឋានទេសចរណ៍ជាច្រើនប្រភេទ ដោយឈរលើការធ្វើអាជីវកម្ម នូវទេសភាពធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ទាំងរូបិយ៍និងអរូបិយ៍ប្រចាំតំបន់។ ក្នុងនោះ ទេសចរណ៍សហគមន៍បានក្លាយទៅជាពាណិជ្ជសញ្ញានៃទេសចរណ៍ ភូមិភាគពាយ័ព្យ។ ផលិតផលទេសចរណ៍សហគមន៍ដ៏លេចធ្លោនៃភូមិភាគ ពាយ័ព្យ រួមមាន៖ ការអញ្ជើញទៅទស្សនា ស្វែងយល់អំពីជីវភាពរស់នៅ វប្បធម៌ និងម្ហូប អាហារ របស់បណ្ដាជនជាតិភាគតិច ដែលភ្ញៀវទេសចរមានឱកាសរួមរស់ក្នុងផ្ទះ របស់អ្នកភូមិ ហើយចូលរួមធ្វើស្រែចម្ការ ធ្វើម្ហូបអាហារនិងត្បាញក្រណាត់ជាមួយ អ្នកភូមិ ផងដែរ៕

តាម VOV - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top