អចិន្ត្រៃយ៍គណៈលេខាបក្ស លោក Dinh The Huynh ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri (Image: VOV)
នារសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Dinh The Huynh បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ស្តីពីស្ថានភាពអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខ ការងារកសាងបក្សនិងស្ថានភាពអនុវត្តលៀតត្រដាងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១២។ ថ្លែងមតិនៅជំនួបធ្វើការនេះ លោក Dinh The Huynh បានស្នើរឲ្យខេត្ត Quang Tri ឆ្លៀតយកឱកាស ដើម្បីអភិវឌ្ឍន៍និរន្តភាពព្រមទាំង គប្បីផ្លាស់ប្តូរយន្តការគោលនយោបាយទាក់ទាញវិនិយោគិន ប្រមូលផ្តុំកែលំអរហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ លោកក៏បានសង្កត់ធ្ងន់ថា៖ ខេត្ត Quang Tri ក៏ត្រូវកំណត់ភារកិច្ចសំខាន់ៗ ដើម្បីកសាងគំរោងការណ៍ រួមជាមួយ បណ្ដាសេចក្តីសម្រេចចិត្តរបស់បក្សភាគខេត្តលើកទី ១៦ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម