ព័ត៌មាន

អចិន្ត្រៃយ៍គណៈលេខាបក្ស លោក Dinh The Huynh ជួបធ្វើ​ការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ Quang Tri


អចិន្ត្រៃយ៍គណៈលេខាបក្ស លោក Dinh The Huynh ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri (Image: VOV)

នារសៀលថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ​២០១៦ សមាជិកការិយាល័យនយោបាយ​ និង​ជាសមាជិក​អចិន្ត្រៃយ៍​គណៈ​លេខា​មជ្ឈឹម​​បក្សកម្មុយ​និស្តវៀត​ណាម លោក​ Dinh The Huynh បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ស្តីពី​ស្ថាន​ភាពអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខ ការងារ​កសាង​បក្សនិង​ស្ថានភាព​អនុវត្តលៀត​ត្រដាង​សេចក្តី​សម្រេចចិត្ត នៃមហា​សន្និបាតបក្សលើកទី​១២។ ថ្លែងមតិ​នៅជំនួបធ្វើការនេះ លោក  Dinh The Huynh បានស្នើរឲ្យខេត្ត Quang Tri ឆ្លៀតយក​ឱកាស ដើម្បីអភិវឌ្ឍន៍និរន្តភាព​ព្រម​ទាំង គប្បីផ្លាស់​ប្តូរយន្ត​ការ​គោល​នយោបាយ​​ទាក់ទាញ​វិនិយោគិន ​ប្រមូលផ្តុំកែលំអរហេដ្ឋារចនាសម្ព័ន្ធចរា​ចរណ៍។ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា៖​ ខេត្ត Quang Tri ក៏ត្រូវកំណត់ភារកិច្ចសំខាន់ៗ ដើម្បីកសាងគំរោងការណ៍​ រួម​ជាមួយ បណ្ដាសេចក្តី​សម្រេច​ចិត្តរបស់​បក្សភាគ​ខេត្ត​លើកទី ១៦ និង​សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី​១២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top