• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាមរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានការអនុញ្ញត្តិរបស់ប្រធានរដ្ឋវៀតណាម នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ដោយបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ជូនចំពោះក្រុមហ៊ុនមិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា នៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel។
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់ក្រុមហ៊ុនមិត្តហ្វូន។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងពិធី នាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា គ្រឿងឥស្សរិយយសនេះ គឺជារង្វាន់ដ៏សក្តិសម ដែលជាការទទួលស្គាល់ពិសេសចំពោះការរួមចំណែកឆ្នើមរបស់មិត្តហ្វូនក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ទាំងសមិទ្ធិផលអាជីវកម្ម ការរួមចំណែកក្នុងសង្គមរបស់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកំពស់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ក៏ដូចជាបញ្ជាក់សមត្ថភាពរបស់សហគ្រាសយោធាវៀតណាម។ នាយឧត្តមសេនីយ Phan Van Giang បានស្នើរថា៖ សង្ឃឹមថា យើងអាចធ្វើបានល្អ ពង្រឹងនិងពង្រីកថែមទៀត តួនាទីជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងជាស្ពានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពរវាងយោធាប្រទេសទាំងពីរ ការកសាងឯកភាពរវាងកម្មាភិបាល និងបុគ្គលិកវៀតណាម និងកម្ពុជា។ គណៈដឹកនាំនិងនិយោជិតម្នាក់ៗរបស់មិត្តហ្វូនត្រូវតែដឹងយ៉ាងស៊ីជម្រៅអំពីតួនាទីទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងពង្រឹងរូបភាពប្រទេស និងកិត្តនាមជា កងទ័ពលោកអ៊ុំហូមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទៀតផង

សូមគូសបញ្ជាក់ថា មិត្តហ្វូនគឺជាដៃគូយុទ្ធសាស្ត្រក្នុងគម្រោងបំប្លែងឌីជីថលជាតិ ដោយសហការជាមួយក្រសួងនិងសាខាភាគច្រើនក្នុងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងដំណោះស្រាយដ៏លេចធ្លោក្នុងវិស័យអប់រំ ការថែទាំសុខភាព និងការទូទាត់ហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top