• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍សន្តិភាពនិងស្ថិរភាពនៅស៊ូដង់

ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ SAF និងកងកម្លាំងពាក់កណ្ដាល យោធា RSF បានកើតឡើងចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ មនុស្សជាង ៧,៣ លាននាក់ត្រូវជម្លៀស ចាប់តាំងពីជម្លោះបានផ្ទុះឡើង ហើយមនុស្សជាង ១២ ពាន់នាក់បានស្លាប់។

នៅថ្ងៃទី ១៤ ខែមករា បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Ramtane Lamamra បានសម្ដែងសុទិដ្ឋិនិយម ចំពោះលទ្ធភាពនៃការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការបញ្ឈប់ជម្លោះនៅក្នុង ប្រទេសអាហ្វ្រិកមួយនេះ។ សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួប រវាងបេសកជនពិសេស Ramtane Lamamra និងប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព បណ្តោះអាសន្នស៊ូដង់ Abdel Fattah Al-Burhan និងជាអគ្គមេបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) នៅក្នុងទីក្រុង Port Sudan។ លោក Ramtane Lamamra បានធ្វើការពិគ្រោះយោបល់ជាច្រើនជាមួយមជ្ឈដ្ឋានមន្ត្រីស៊ូដង់ដើម្បីបញ្ជាក់ការសន្យា របស់អង្គការសហប្រជាជាតិ។

រីឯខ្លួនវិញ លោក Abdel Fattah Al-Burhan បានជូនដំណឹងដល់បេសកជន ពិសេសអង្គការសហប្រជាជាតិអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ សន្តិភាព; សង្កត់ធ្ងន់លើការសន្យារបស់រដ្ឋាភិបាលស៊ូដង់ចំពោះដំណើរការផ្លាស់ប្ដូរ ដោយប្រជាធិបតេយ្យ និងរយៈពេលអន្តរកាលមួយដែលបញ្ចប់ដោយការបោះឆ្នោតសកល។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ SAF និងកងកម្លាំងពាក់កណ្ដាល យោធា RSF បានកើតឡើងចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។ មនុស្សជាង ៧,៣ លាននាក់ត្រូវជម្លៀស ចាប់តាំងពីជម្លោះបានផ្ទុះឡើង ហើយមនុស្សជាង ១២ ពាន់នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top