• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (រូបថតឯកសារ៖ REUTERS/Cristina Chiquin)

នេះជាការព្រមានរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ យោងតាមលោក Turk វិបត្តិអាកាសធាតុមិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិបត្តិសិទ្ធិមនុស្សផងដែរ។ លោកបានចង្អុលបង្ហាញថា បាតុភូតអាកាសធាតុធ្ងន់ធ្ងរ ដូចជាការកើនឡើងសីតុណ្ហភាព ការកើនឡើងកម្ពស់ទឹកសមុទ្រ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋានជាច្រើន ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិរស់នៅក្នុងបរិស្ថានស្អាត មានសុខភាពល្អ និងនិរន្តរភាព។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានរិះគន់សាជីវកម្មឥន្ធនៈ ហ្វូស៊ីលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ការផ្សព្វ ផ្សាយដំណោះស្រាយក្លែងក្លាយ និង "ការលាងបៃតង" ដើម្បីជៀសវាងការទទួលខុសត្រូវចំពោះការខូចខាតបរិស្ថាន។ លោកក៏បានកត់សម្គាល់ផង ដែរថា ហិរញ្ញប្បទានអន្តរជាតិភាគច្រើនដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុបច្ចុប្បន្នត្រូវបានផ្តល់ជាទម្រង់ប្រាក់កម្ចី ដែលធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនត្រូវជំពាក់បំណុល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top