• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្ករនាំចេញរបស់វៀតណាមមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក


អង្ករនាំចេញរបស់វៀតណាមមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក (រូបថត៖ thanhnien.vn)
 

យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដា តម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ ហើយនាបច្ចុប្បន្ននេះបាននាំមុខតម្លៃអង្ករដែលមានប្រភេទដូចគ្នា បើប្រៀបធៀបនឹងប្រទេសដទៃទៀត ពោលគឺនាំមុខថៃ ហើយជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។
 
នេះគឺជាលើកដំបូងក្នុង ប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំនៃការនាំចេញអង្ករ ដែលអង្ករវៀតណាមមានតំលៃនាំចេញស្មើនឹងអង្ករថៃ។ សហគ្រាសនាំចេញអង្ករជាច្រើនបានវាយតម្លៃថា អង្ករវៀតណាមកំពុងត្រូវបានអ្នកនាំចូលប្រមូលទិញក្នុងតម្លៃខ្ពស់ ព្រោះថាគុណភាពអង្ករវៀតណាមត្រូវបានកែលម្អ។ អ្នកជំនាញជាច្រើនបានចាត់ទុកថា តម្លៃនាំចេញអង្កររបស់វៀតណាមកំពុងមាននិន្នាការល្អ ដោយសារកិច្ចព្រមព្រៀង ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) បានចូលជាធរមានជាផ្លូវការ។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញអង្ករប្រមាណ ៣,៩ លានតោន ដោយមានតម្លៃប្រាក់នាំចេញចំនួន ១,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤% គិតជាបរិមាណ ប៉ុន្តែកើនឡើង ១០,៩% គិតជាតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top