• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង់គ្លេសអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម


អង់គ្លេសអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាជំរុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម

នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox បានអះអាងសារជាថ្មីម្ដងទៀតនូវការសន្យារបស់រដ្ឋាភិបាលអង់គ្លេសក្នុងការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រិបត្តិការពាណិជ្ជកម្មជាមួយ​វៀត​ណាម នាពេលខាងមុខ។ អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូក្រសួងឧស្សហពាណិជ្ជកម្ម​វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីលោក Tran Tuan Anh ដែលទៅបំពេញទស្សនកិច្ចការងារនៅអង់គ្លេស ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៥ នោះ លោក Liam Fox បានស្នើឲ្យភាគីទាំងពីរគប្បីជំរុញការអនុវត្តរាល់ដំណោះស្រាយ និងការផ្ដើមគំនិតថ្មី សំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ អង់គ្លេសជានិច្ចកាល​ចាត់ទុកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលមានសក្ដានុពលជាច្រើន ហើយមានបំណងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។

វីឯខ្លួនវិញ លោក Tran Tuan Anh បានអះអាងថា វៀតណាមគោរពទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយអង់គ្លេស ហើយជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top