• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មេដឹកនាំដ៏មហិមាររបស់ប្រជាជនវៀតណាម។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារលេខ ៦៧ (រូបថត៖ TTXVN)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ និងរំលឹកខួបលើកទី ៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២) នាព្រឹកថ្ងៃទី៣០ ខែមករា (ត្រូវនឹងថ្ងៃទី ២៨ នៃខែទី ១២ ឆ្នាំឆ្លូវ ត្រីស័ក ) នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញមកអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារ លេខ ៦៧ ស្ថិតក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។

អាគារលេខ ៦៧ គឺជាកន្លែងដែលលោកប្រធានហូជីមិញបានដកដង្ហើមចុងក្រោយ ហើយទីនេះ នៅតែរក្សានូវអនុស្សាវរីយ៍ជាច្រើនដែលទាក់ទងនឹងជីវិតនិងអាជីពរបស់លោក។ នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មេដឹកនាំដ៏មហិមាររបស់ប្រជាជនវៀតណាម។

បន្ទាប់មក លោកអគ្គលលេខាបក្សបានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកនៅនៅឯមណ្ឌលកេរដំណែលនេះ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានក្រើនរំលឹកដល់កម្មាភិបាលនៅទីនេះគឺត្រូវបង្ហាញពីអារម្មណ៍គោរពចំពោះលោកប្រធានហូជីមិញពោលគឺ បង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែង ការតស៊ូ និងការលះបង់ ជាពិសេសសតិអារម្មណ៍សីលធម៌របស់លោក ក្នុងការស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាមណ្ឌលកេរដំណែល។ ទន្ទឹមនឹងនោះ ខិតខំបំពេញភារកិច្ចឱ្យបានល្អ ស្រាវជ្រាវ អភិរក្ស និងលើកតម្កើងតម្លៃវត្ថុបុរាណនីមួយៗ និងឯកសារអំពីលោកប្រធាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញពិភាក្សាការងារតាមអនឡាញជាមួយប្រធានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស លោក Zhao Leji។

Top