• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh

មុននេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅទស្សនា ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាលនិងនិយោជិតនៃក្រុមហ៊ុនភាគហ៊ុនធ្យូង Vang Danh - Vinacomin ស្ថិតក្នុងភូមិភាគទីក្រុង Uong Bi។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាលនិងកម្មករនៃក្រុមហ៊ុនធ្យូងថ្ម Vang Danh (រូបថត៖ Tri Dung/TTXVN)  

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh នាព្រឹកថ្ងៃទី ៦ មេសា អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Quang Ninh ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Ninh និងថ្នាក់ដឹកនាំសំខាន់ៗស្តីពី ស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្តទី១៥។

មុននេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅទស្សនា ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាលនិងនិយោជិតនៃក្រុមហ៊ុនភាគហ៊ុនធ្យូង  Vang Danh - Vinacomin ស្ថិតក្នុងភូមិភាគទីក្រុង Uong Bi។ ក្នុងការសំណេះសំណាលជាមួយកម្មករ និងអ្នកបច្ចេកទេសនៃអង្គភាព លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងនូវតួនាទីនិងប្រពៃណីសំខាន់របស់វណ្ណៈកម្មករវៀតណាមនិយាយរួម និងខេត្ត Quang Ninh និយាយដោយឡែក ក្នុងគ្រប់សម័យកាល តាំងពីសង្គ្រាមតស៊ូ ក្នុងសន្តិភាព រហូតមកដល់កិច្ចការកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វណ្ណៈកម្មករវៀតណាមតែងតែមានចរិតលក្ខណៈពិសេសដោយឡែក មិនត្រឹមតែជាកម្មករល្អប៉ុណ្ណោះទេ ថែមទាំងមានជីវភាពវប្បធម៌ដ៏សម្បូរបែប តែងតែជួយគ្នាទៅវិញទៅមកទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top