• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស។
  អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សបានមានប្រសាសន៍ក្នុងពិធី (រូបថត៖ Van Hieu/VOV)  
  អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សជាមួយគណៈប្រតិភូមកពីសភាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (រូបថត៖ Van Hieu/VOV)  

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនឆ្នើម ចំនួន ៨០ រូប ដែលតំណាងឱ្យយុវជនចំនួន ៤៥០ នាក់ មកលរួមមហាសន្និបាតលើកទី ១០ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២២-២០២៧។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស; មានការស្រាវជ្រាវ និងការច្នៃប្រឌិត ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល ការត្រៀមខ្លួនប្រយុទ្ធ ការផលិត និងការងារអាជីវកម្ម... ជាកម្លាំងស្នូល តែងតែនាំមុខក្នុងកិច្ចការពារមនោគមវិជ្ជារបស់បក្ស អនុវត្តន៍ប្រកបដោយជោគជ័យរាល់ភារកិច្ចរបស់កងទ័ព ស្របតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា កន្លែងណាត្រូវ កន្លែងនោះនឹងមានវត្តមានយុវជន កន្លែងណាជួបការលំបាក កន្លែងនោះនឹងមានវត្តមានយុវជន។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងវិស័យការទូតការពារជាតិ រួមចំណែកជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top