• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។
  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ (រូបថត៖ VNA)  

នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ដែលអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ កិច្ចប្រជុំជាន់ខ្ពស់ និងទំនាក់ទំនងរវាងគ្រប់ជាន់ថ្នាក់ ស្ថាប័ន ខេត្តក្រុងនានា ព្រមទាំងសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោកផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ការដែលប្រទេសទាំងពីររួមគ្នាកសាងផែនការអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ដើម្បីបង្កើតមូលដ្ឋានគ្រឹះរយៈពេលវែងបន្ថែមទៀតសម្រាប់ទំនាក់ទំនងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកអគ្គលេខា Nguyen Phu Trong ក៏បានផ្លាស់ប្ដូរមតិអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍; ពហុភាគី ពិពិធកម្មទំនាក់ទំនង; វៀតណាមគឺជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

 រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានចែករំលែកពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំ វៀតណាម។ លោកនាយករដ្ឋមន្ត្រី Kishida បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញ និងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top