• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយអ្នក បោះឆ្នោតក្រោយសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ក្រុម សមាជិករដ្ឋសភានឹងស្រូបយកយ៉ាងពេញលេញ សំយោគមតិយោបល់របស់អ្នកបោះ ឆ្នោតដើម្បីផ្ញើទៅកាន់រដ្ឋសភា ស្នើឱ្យស្ថាប័នមានសមត្ថកិច្ចឆ្លើយតបអ្នកបោះឆ្នោត។
លោក Nguyen Phu Trong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Hai Ba Trung។ រូបថត៖ Trí Dũng- TTXVN

នាព្រឹកថ្ងៃទី ១ កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Dong Da, Ba Dinh និង Hai Ba Trung ដើម្បីជូនដំណឹងពីលទ្ធផលនៃសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី១៥ ហើយឆ្លើយតបចំពោះមតិយោបល់របស់អ្នកបោះឆ្នោតដែលបានផ្ញើទៅកាន់រដ្ឋសភា។

អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំនៅពេលបានសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិដោយមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល សកម្មភាពរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ក្នុងឱកាសនេះ អ្នកបោះឆ្នោតបានស្នើឱ្យរដ្ឋសភាបន្តយកចិត្តទុកដាក់ដល់ការអនុវត្តសិទ្ធិឃ្លាំមើលកំពូលលើខ្លឹមសារសំខាន់ពិសេស លើវិស័យដែលនៅតែមានបញ្ហាជាច្រើនដូចជា៖ ឃ្លាំមើលការអនុវត្តបទប្បញ្ញត្តិនៃច្បាប់និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មនៃវិស័យអគ្គិសនី វិស័យប្រេងឧស្ម័ន វិស័យធ្យូងថ្មនិងរ៉ែ; បង្កើនការឃ្លាំមើល ត្រួតពិនិត្យ អធិការកិច្ចលើការដោះស្រាយសំណុំរឿងធំៗ; វិស័យដែលងាយកើតមានអំពើពុករលួយនិងភាពអសកម្ម។

រីឯខ្លួនវិញ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ក្រុមសមាជិករដ្ឋសភានឹងស្រូបយកយ៉ាងពេញលេញ សំយោគមតិយោបល់របស់អ្នកបោះឆ្នោតដើម្បីផ្ញើទៅកាន់រដ្ឋសភា ស្នើឱ្យស្ថាប័នមានសមត្ថកិច្ចឆ្លើយតបអ្នកបោះឆ្នោត។លោកអគ្គលេខាបក្សជឿជាក់ថា បក្សភាគ អាជ្ញាធរ និងប្រជាជនរដ្ឋធានីហាណូយនឹងធ្វើជាគំរូ នាំមុខគេក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នាំរដ្ឋធានីឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top