• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបជាមួយម្ចាស់ឆ្នោតនៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី ១៣ ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong និងសមាជិកគណៈប្រតិភូទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលបោះឆ្នោតលេខ១ រួមមានខ័ណ្ឌចំនួន៣នៃរដ្ឋធានី គឺ Dong Da, Ba Dinh និង Hai Ba Trung។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតខ័ណ្ឌ Dong Da, Ba Dinh និង Hai Ba Trung (រូបថត៖VOV)

កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានសម្តែងនូវទំនុកចិត្តទាំងស្រុងចំពោះគោលការណ៍ណែនាំ និងសេចក្តីសម្រេចរបស់បក្ស និងរដ្ឋ ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំះរយ៉ាងប្រសើរ  ស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា គ្មានតំបន់ហាមឃាត់  ហើយប្រជាពលរដ្ឋក៏ស្រុះចិត្តគំនិតផងដែរ។

កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥ (រូបថត៖VOV)

ចំណែកលោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលនូវមតិយោបល់និងទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែប្រទេសជាតិនៅតែសម្រេចបានសមិទ្ធិផលសំខាន់ៗ ដែលត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់។ វៀតណាមមិនដែលមានឱកាស សក្ដានុពល តំណែង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ។ អំពីមតិរបស់អ្នកបោះឆ្នោតទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមានរបស់បក្ស និងរដ្ឋនាពេលកន្លងមក រួមទាំងដំណោះស្រាយនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ “ជាទូទៅ សំណុំរឿងចាស់ត្រូវបានដោះស្រាយរួចហើយ។ មានបុគ្គលមួយចំនួនតូចបានរត់គេចខ្លួនទៅបរទេស ប៉ុន្តែលាក់ខ្លួនមិនបានយូរទេ។ តុលាការកាត់ទោសកំបាំងមុខរួចហើយ មុខសញ្ញានេះមិនមែនជាពលរដ្ឋវៀតណាមទៀតទេ។ យោងតាមច្បាប់អន្តរជាតិ វៀតណាមមានសិទ្ធិសម្របសម្រួលជាមួយប្រទេសផ្សេងៗ ដើម្បីចាប់ខ្លួនមុសសញ្ញានោះ។ យើងធ្វើដោយម៉ឺងម៉ាត់។ នោះជាការប្រព្រឹត្តប្រកបដោយលក្ខណៈមនុស្សសាស្ត្រ មានចិត្តមេត្តាធម៌ មិនមែនជាការកាត់ទោសធ្ងន់ធ្ងរឡើយ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top