• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ មិនធ្វេសប្រហែសជាដាច់ខាតក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ការិយាល័យនយោបាយបានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើស្ថានភាពបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាព នៃជំងឺរាតត្បាតនិងភារកិច្ច ដំណោះស្រាយនាពេលខាងមុខ រួមទាំងសំណើររបស់ស្ថាប័នពាក់ព័ន្ធ អគ្គលេខា បក្ស លោក Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិ ការបក្សរដ្ឋាភិបាល គណៈកម្មា ធិការបក្សរដ្ឋសភា និងគណៈ កម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត កូវីដ ១៩ ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធឲ្យប្រមូលផ្តុំខ្ពស់បំផុតលើការបង្ការទប់ទល់នឹងជំងឺរាតត្បាត ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូច ជាការប្រយុទ្ធនឹងសត្រូវអញ្ជឹង”។ លោកអគ្គលេខាបក្សបានលើកឡើងយ៉ាងច្បាស់ថាមិនត្រូវធ្វេសប្រហែសឬបាត់បង់ការប្រុងប្រយ័ត្នទាល់តែសោះ ហើយត្រូវត្រៀមវិធានការនិងសេណារីយូរដោយម្ចាស់ការ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍ទាំងអស់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលផ្តោតលើការដឹកនាំនិងកៀរគរប្រភពធនធានដើម្បីពន្លឿនការទិញនិងចាក់វ៉ាក់សាំងដោយផ្តោតលើអ្នកដែលឈរនៅខ្សែរជួរមុខក្នុងការបង្ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត កម្មករផលិតកម្មផ្ទាល់នៅបណ្តាមណ្ឌលឧស្សាហកម្ម លើកទឹកចិត្តដល់ការធ្វើឱ្យមានសង្គមភាវូប នីយកម្មទាក់ទាញធនធានទាំងអស់ តាមរយៈ “មូលនិធិវ៉ាក់សាំង” ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top