មុននេះ ៤០ឆ្នាំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៨៣ នៅទីក្រុងហាណូយ អង្គការចំនួន ១៥ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានប្រារព្ធធ្វើមហាសន្និបាតមួយ ដើម្បីបង្កើតសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។ ការបង្កើតសមាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានបំពេញសេចក្តីប្រាថ្នារបស់បញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាមួយចំនួនធំក្នុងប្រទេស ឲ្យមានអង្គការរួមមួយដើម្បីប្រមូលផ្តុំ សម្រុះ សម្រួល និងសម្របសម្រួលការរួមបញ្ចូលគ្នានៃសកម្មភាពសម្បូរបែប និងចម្រុះ។ រហូតមកដល់ពេលនេះ សហភាពវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាមមានសមាគមសមាជិកចំនួន ១៥៦ អង្គការវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជិត ៦០០ ទូទាំងប្រទេស លើពហុវិស័យ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ “ទេពកោសល្យជាធនធានរបស់ប្រទេសជាតិ។ ធនធានកាន់តែរឹងមាំ ប្រទេសកាន់តែរឹងមាំ។ នៅពេលដែលធនធានអនខ្សោយ ប្រទេសជាតិក៏បាត់បង់សក្តានុពលហើយក៏អន់ខ្សោយដែរ។ ក្នុងសម័យហូជីមិញ បញ្ញវន្តនៃប្រទេសជាតិបានខិតខំដោយឥតឈប់ឈរ ពលីកម្ម ចូលរួមយ៉ាងក្លៀវក្លាក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកនាំយកបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាមពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។ តាំងពីដើមដំបូងនៃការបង្កើតប្រទេសជាតិមក លោកប្រធានហូជីមិញជាទីស្រឡាញ់បានមានប្រសាសន៍ថា៖ “ប្រទេសត្រូវការការស្ថាបនា ការស្ថាបនាគឺត្រូវមានទេពកោសល្យ” “បញ្ញាជាទុនដ៏មានតម្លៃរបស់ប្រទេសជាតិ”។
លោកអគ្គលេខាបក្សបានស្នើឱ្យបំពេញការងារពិគ្រោះយោបល់ និងរិះគន់ឱ្យកាន់តែប្រសើរឡើងក្នុងដំណើរការរៀបចំ និងសុក្រិត នូវយន្តការ គោលនយោបាយ និងឯកសារច្បាប់ដែលមានលក្ខណៈវិនិច្ឆ័យជាក់ស្តែង សំដៅ កសាងជួរបញ្ញាវ័ន្នវៀត ណាម ធានាបរិមាណនិងគុណភាពគ្រប់គ្រាន់ មានរចនាសម្ព័ន្ធសមស្រប បំពេញតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងសម័យសមាហរណកម្ម៕