• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសេដ្ឋកិច្ចឯកជនវៀតណាម ដើម្បីឈានទៅដល់ទីផ្សារសកល

សន្និសីទពន្លឿនពាណិជ្ជកម្មជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសក្នុងខែតុលា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម (VEC) សង្កាត់ដុងអាញ ទីក្រុងហាណូយ។ សន្និសីទនេះ ត្រូវបានធ្វើឡើងក្នុងឱកាសពិព័រណ៍សរទរដូវឆ្នាំ២០២៥ ហើយត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេស។
សន្និសីទពន្លឿងពាណិជ្ជកម្មជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសក្នុងខែតុលា ឆ្នាំ២០២៥។ រូបថត៖ VGP

នៅក្នុងសន្និសីទនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឧទ្ទេសនាមកម្មវិធី «ឈានដល់ទីផ្សារអន្តរជាតិ ដំណាក់កាល ២០២៦-២០៣៥» (GoGlobal)។ កម្មវិធីនេះសំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសវៀតណាមធ្វើសមាហរណកម្មយ៉ាងរឹងមាំ អះអាងពីឋានៈរបស់ខ្លួននៅលើទីផ្សារសកល; ផ្លាស់ប្តូរធ្នត់គំនិតធ្វើសមាហរណកម្ម ពង្រីកបរិយាកាសកំណើន បង្កើនវត្តមានរបស់វៀតណាមនៅបរទេស និងពង្រឹងតួនាទីត្រួសត្រាយផ្លូវនៃសេដ្ឋកិច្ចឯកជន។ លោកស្រី Mai Thi Thu Hien អនុប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងគ្រប់គ្រងសហគ្រាស ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា «Go Global» បានកំណត់ការផ្លាស់ប្តូរផ្នត់គំនិតធ្វើសមាហរណកម្មសម្រាប់សហគ្រាស ដោយផ្លាស់ប្តូរពី «ការចូលរួម» ទៅជា «ម្ចាស់ការស្ថាបនា» នៅក្នុងខ្សែសង្វាក់តម្លៃសកល; កំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងត្រួសត្រាយផ្លូវ ដឹកនាំដំណើរការអន្តរជាតិភាវូបនីយកម្ម អភិវឌ្ឍម៉ាកយីហោវៀតណាមនៅថ្នាក់តំបន់និងពិភពលោក៖ “ទាក់ទងនឹងទីផ្សារ និងផ្នែកទំនិញ សហគ្រាសវៀតណាមត្រូវម្ចាស់ការក្នុងយុទ្ធសាស្ត្រឈានដល់ទីផ្សារអន្តរជាតិ ដោយអភិវឌ្ឍតាមគំរូដ៏ស៊ីជម្រៅនិងពហុវិធីសាស្ត្រ; ទាំងពង្រីកទៅកាន់ទីផ្សារទំនិញនិងសេវាកម្មផង - និងបង្កើនការជ្រៀតចូលទីផ្សារសំខាន់ៗ តាមរយៈការវិនិយោគ សេវាកម្ម និងម៉ាកយីហោផង។ សហគ្រាសនិងសហគ្រិនផ្តោតលើការអភិវឌ្ឍប្រព័ន្ធសហគ្រាសដែលមានរចនាសម្ព័ន្ធអភិបាលកិច្ចទំនើប មានតម្លាភាព ដោយបំពេញស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ; កសាងកម្លាំងសហគ្រិនសកលដែលត្រូវបានបណ្តុះបណ្តាលនិងសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរសកល”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។

Top