• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបលោក Vincent Clerc នាយកសម្ព័ន្ធក្រុមហ៊ុន A.P.Moller - Maersk

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Vincent Clerc នាយកសម្ព័ន្ធក្រុមហ៊ុន A.P.Moller - Maersk (ដាណឺម៉ាក)។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលោក Vincent Clerc នាយកប្រតិបត្តិសកលនៃសម្ព័ន្ធក្រុមហ៊ុន A.P. Moller Maersk ប្រទេសដាណឺម៉ាក (រូបថត៖ Van Hieu/VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន A.P.Moller - Maersk (ដាណឺម៉ាក) នៅវៀតណាម ក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែបៃតង ឆ្លាតវៃ និងសេវាកម្មឡូជីស្ទិច...។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសក្នុងការអភិវឌ្ឍគម្រោងឡូជីស្ទិច តភ្ជាប់តំបន់ ទីក្រុងធំៗ សួនឧស្សាហកម្មនៅក្នុងប្រទេស និងជាមួយពិភពលោក; បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលមានមាត្រដ្ឋានពាណិជ្ជកម្មអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោក ហើយកំពុងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រមៗគ្នា ទូលំទូលាយ និងរលូន ដើម្បីបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាម។

ចំណែកខ្លួនវិញ លោក Vincent Clerc នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន A.P. Moller - Maersk បានសង្កត់ធ្ងន់ថា  វៀតណាមនៅតែជាដៃគូសំខាន់មួយរបស់ក្រុមហ៊ុនគ្រុប។ លោកសង្ឃឹមថា នឹងមានឱកាសវិនិយោគជាច្រើនដើម្បីសាងសង់កំពង់ផែកុងតឺន័រធំៗ ទំនើប និងបៃតង ក៏ដូចជាគម្រោង ឡូជីស្ទិចយុទ្ធសាស្ត្រនៅក្នុងប្រទេសវៀតណាម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top