• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យកប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមក្នុងទិវាបុណ្យ មហាសាមគ្គីជនជាតិទាំងមូល នៅភូមិ Bao An ឃុំ Gò Nổi ទីក្រុងដាណាំង។
  លោកប្រធានរដ្ឋ លឿងគឿង និងគណៈប្រតិភូអញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជនជាតិទាំងមូល នៅភូមិ Bao An ឃុំ Gò Nổi ក្រុងដាណាំង។ រូបថត៖ Viet Cuong/VOV  
  លោកប្រធានរដ្ឋ លឿង គឿង ថ្លែងមតិនៅទិវាបុណ្យ។ រូបថត៖ Viet Cuong/VOV  
  លោកប្រធានរដ្ឋ លឿងគឿង ប្រគល់ថវិកាចំនួន ២០ ពាន់លានដុង ជូនគណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនទីក្រុងដាណាំង។ រូបថត៖ Viet Cuong/VOV  

អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យអាជ្ញាធរទីក្រុងដាណាំង រណសិរ្សមាតុភូមិ និងអង្គការមហាជនឃុំ បន្តលើកកម្ពស់តួនាទីធ្វើជាម្ចាស់របស់ប្រជាជន លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន ពង្រឹងការសន្ទនា ស្តាប់មតិរបស់ប្រជាជន យកប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ជាមួយគ្នានេះ លើកកម្ពស់ជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន អនុវត្តការងារសន្តិសុខសង្គមឱ្យបានល្អ ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយ។

ដោយចែករំលែកការខូចខាត ដែលបណ្តាលឡើងដោយសារគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ដែលប្រជាជននៃទីក្រុងដាណាំង តំបន់ និងមូលដ្ឋានផ្សេងៗទៀតទូទាំងប្រទេសបានរងទុក្ខ លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្ស និងរដ្ឋបាននិងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ ស្ថិរភាពជីវភាពរស់នៅ។ លោកប្រធានរដ្ឋជឿជាក់ថា ភូមិនានានៃឃុំ Gò Nổi នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយក្លាយជាចំណុចភ្លឺស្វាងក្នុងការកសាងភូមិជនបទគំរូថ្មី អរិយធម៌ សុវត្ថិភាព និងសុភមង្គល។

នៅទីនេះ លោកប្រធានរដ្ឋ លឿងគឿង បានប្រគល់ថវិកាចំនួន ២០ ពាន់លានដុងដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃទីក្រុងដាណាំង ដោយរួមចំណែកជួយទីក្រុងឱ្យជំនះបានយ៉ាងឆាប់រហ័សនូវការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ;  ផ្តល់អំណោយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃឃុំ Gò Nổi និងភូមិចំនួន ១៧ របស់ឃុំ ព្រមទាំងផ្តល់អំណោយដល់គ្រួសារគោលនយោបាយមួយចំនួន...។

នៅព្រឹកនេះផងដែរ លោកប្រធានរដ្ឋលឿងគឿង បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃមូលដ្ឋាន៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top