នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Vincent Clerc នាយកសម្ព័ន្ធក្រុមហ៊ុន A.P.Moller - Maersk (ដាណឺម៉ាក)។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលោក Vincent Clerc នាយកប្រតិបត្តិសកលនៃសម្ព័ន្ធក្រុមហ៊ុន A.P. Moller Maersk ប្រទេសដាណឺម៉ាក (រូបថត៖ Van Hieu/VOV)
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន A.P.Moller - Maersk (ដាណឺម៉ាក) នៅវៀតណាម ក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែបៃតង ឆ្លាតវៃ និងសេវាកម្មឡូជីស្ទិច...។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសក្នុងការអភិវឌ្ឍគម្រោងឡូជីស្ទិច តភ្ជាប់តំបន់ ទីក្រុងធំៗ សួនឧស្សាហកម្មនៅក្នុងប្រទេស និងជាមួយពិភពលោក; បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលមានមាត្រដ្ឋានពាណិជ្ជកម្មអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោក ហើយកំពុងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រមៗគ្នា ទូលំទូលាយ និងរលូន ដើម្បីបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាម។
ចំណែកខ្លួនវិញ លោក Vincent Clerc នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន A.P. Moller - Maersk បានសង្កត់ធ្ងន់ថា វៀតណាមនៅតែជាដៃគូសំខាន់មួយរបស់ក្រុមហ៊ុនគ្រុប។ លោកសង្ឃឹមថា នឹងមានឱកាសវិនិយោគជាច្រើនដើម្បីសាងសង់កំពង់ផែកុងតឺន័រធំៗ ទំនើប និងបៃតង ក៏ដូចជាគម្រោង ឡូជីស្ទិចយុទ្ធសាស្ត្រនៅក្នុងប្រទេសវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម