• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - គុយវ៉ែត លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រដ្ឋគុយវ៉ែត បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែតលោក សេក អាម៉ាដ អាល់-អាប់ឌុលឡាហ៍ អាល់-សាបា។
  នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែតលោក សេក អាម៉ាដ អាល់-អាប់ឌុលឡាហ៍ អាល់-សាបា។រ។ រូបថត៖ VGP/Nhat Bac  
  នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែត លោក សេក អាម៉ាដ អាល់-អាប់ឌុលឡាហ៍ អាល់-សាបា។ រូបថត៖ VGP/Nhat Bac  
  នាយករដ្ឋមន្ត្រីទាំងពីររូប បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនការងារ ជាមួយគុយវ៉ែត និងអនុស្សរណៈយោគយល់គ្នារវាងបណ្ឌិតសភាការទូតនិងវិទ្យាស្ថានកិច្ចការបរទេសគុយវ៉ែត សូដ អាល់-ណាសវេ អាល់-សាបា។ រូបថត៖ VGP/Nhat Bac  

នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រ; ឯកភាពគ្នាក្នុងការខិតខំបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីដល់ជាង ១២-១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០។ វៀតណាមបានស្នើឱ្យគុយវ៉ែតជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងផ្តួចផ្តើមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងវៀតណាមនិងគុយវ៉ែត។ 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមទទួលស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលទាំងអស់សម្រាប់មូលនិធិវិនិយោគ និងសហគ្រាសគុយវ៉ែត ក្នុងនោះ ស្នើឲ្យអាជ្ញាធរវិនិយោគគុយវ៉ែត (KIA) ធ្វើការវិនិយោគនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរយៈពេលវែងលើទំនិញយុទ្ធសាស្ត្រ ក្នុងនោះមានមុខទំនិញអង្ករ អនុវត្តគម្រោងឧបត្ថម្ភដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលនៅវៀតណាម និងស្នើឱ្យគុយវ៉ែតសម្របសម្រួលក្នុងការសាងសង់ឃ្លាំងត្រជាក់សម្រាប់ដឹកជញ្ជូនទំនិញវៀតណាមនៅគុយវ៉ែត។

ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្លាំងពលកម្ម ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលទើបលេចចេញ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នាសហការយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ;  ចែករំលែកចក្ខុវិស័យរួមមួយលើការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងឯកសារសហប្រតិបត្តិការមួយចំនួនរវាងក្រសួង ស្ថាប័ន និងភ្នាក់ងារនៃប្រទេសទាំងពីរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top