• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជិះ សាកពិសោធន៍ខ្សែរថភ្លើងមេត្រូ Ben Thanh - Suoi Tien

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកម្មវិធីការងារនៅទីក្រុងហូជីមិញ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជិះសាកពិសោធន៍រថភ្លើងមេត្រូ លេខ ១ (Ben Thanh - Suoi Tien) ដែលជាខ្សែរថភ្លើងក្រោមដីដំបូងនៅទីក្រុងហូជីមិញ។
អគ្គលេខាបក្ស លោក តូ ឡឹម ជិះរថភ្លើងមេត្រូ ទីក្រុងហូជីមិញ និងសំណេះសំណាលជាមួយប្រជាជន (រូបថត៖ Thong Nhat/TTXVN)

ទទួលបទពិសោធន៍ការធ្វើដំណើរពីស្ថានីយ៍ Ben Thanh ទៅស្ថានីយ៍ Tan Cang អគ្គលេខាបក្ស លោក តូ ឡឹម បានជួបសំណេះសំណាលជាមួយប្រជាជននៅលើរថភ្លើង ប្រជាជនមានក្តីរំភើបរីករាយក្នុងការចែករំលែកអារម្មណ៍នៅពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈទំនើប កាត់បន្ថយពេលវេលាធ្វើដំណើរក្នុងទីក្រុង បំពេញតម្រូវការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជន និងរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅ។ ខ្សែរថភ្លើងមេត្រូ លេខ ១ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងពង្រីកទីធ្លាទីក្រុងទៅភាគខាងកើតនៃទីក្រុង តាមនោះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅទីក្រុងហូជីមិញ។

ខ្សែរថភ្លើងមេត្រូ លេខ ១ (Ben Thanh - Suoi Tien) គឺជាខ្សែរថភ្លើងក្រោមដីដំបូងគេរបស់ទីក្រុងហូជីមិញ ដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១២ ដោយតភ្ជាប់តំបន់កណ្តាលទីក្រុងជាមួយនឹងច្រកទ្វារខាងកើត។ ខ្សែរថភ្លើងមេត្រូ Ben Thanh - Suoi Tien មានប្រវែង ១៩,៧ គីឡូម៉ែត្រ រួមទាំងស្ថានីយចំនួន ១៤ (ស្ថានីយ៍ក្រោមដីចំនួន ៣ និងស្ថានីយ៍លើកម្ពស់ចំនួន ១១) និងដេប៉ូចំនួន១។ ស្ថានីយ៍ទីមួយក៏ជាស្ថានីយ៍កណ្តាល - ស្ថានីយ៍ Ben Thanh ហើយស្ថានីយ៍ចុងក្រោយនៃការធ្វើដំណើរគឺស្ថានីយ៍ Suoi Tien។ ដោយបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤ មកទល់ពេលនេះ ខ្សែរថភ្លើងមេត្រូ លេខ ១ បានដឹកអ្នកដំណើរជាង ៤,៦ លាននាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top