• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះប្រធានាធិបតី Guinea-Bissau

នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសិទ្ធិអន្តរជាតិនៃទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះប្រធានាធិបតីនៃសាធា រណរដ្ឋហ្គីណេប៊ីសសៅ (Guinea-Bissau) លោក Umaro Sissoco Embaló និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងលោកប្រធានាធិបតី Umaro Sissoco Embaló (រូបថត៖ VNA)

 

ថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Umaro Sissoco Embaló តាមនោះ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីធ្វើសមកាលកម្មដាក់ពង្រាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ព្រមទាំងបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ងាយស្រួលសម្រាប់កិច្ច សហប្រតិបត្តិការទ្វេភាគី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានាធិបតី ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនឹងបើកសករាជថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងហ្គីណេប៊ីស្សា បំពេញតាមបំណងប្រាថ្នារបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ថ្លែងមតិជាការឆ្លើយតប ប្រធានាធិបតី Umaro Sissoco Embaló បានអះអាងថា វៀតណាមមានតួនាទីពិសេសក្នុងដួងចិត្តរបស់ប្រជាជន អាហ្វ្រិក ដោយសង្ឃឹមថា លទ្ធផលនៃកិច្ចពិភាក្សានឹងត្រូវបានបញ្ជាក់តាមរយៈយន្តការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។  លោកប្រធានាធិបតីហ្គីណេប៊ីសសូសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរួមដំណើរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងអង្គការអន្តរជាតិ ដែលប្រទេសទាំងពីរជាសមាជិក រួមទាំងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនិយាយភាសាបារាំង ដើម្បីរួមគ្នាអនុវត្តន៍នូវគោលដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top