• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅវិមានរដ្ឋសភា (ក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev)។

ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងអគ្គលេខាក្ស ប្រធានារដ្ឋវៀតណាមលោកតូ ឡឹម និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (រូបថត៖ VNA)

បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ បានដំណើរការជំនួបពិភាក្សា។ នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ច្បាស់ថា បក្សនិងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាស៊ែបៃហ្សង់ និងគណបក្សកាន់អំណាចអាស៊ែបៃហ្សង់ថ្មី; ព្រមទាំងបញ្ជាក់ថា អាស៊ែបៃហ្សង់គឺជាដៃគូសំខាន់នៅតំបន់ Kavkaz ខាងត្បូង និង Caspi។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកវិស័យកិច្ចសហប្រតិបត្តិការប្រពៃណីដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល-ប្រេងកាត ការពារជាតិ-សន្តិសុខ វប្បធម៌ កីឡានិងទេសចរណ៍; ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗ ដែលមានសក្តានុពលខ្ពស់ ដូចជា នវានុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; សហការយ៉ាងជិតស្និទ្ធរៀបចំសកម្មភាពអបអរសាទរខួប ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៩២-២០២៧) បន្តបង្កើតកម្លាំងចលករខ្លាំងក្លា សម្រាប់ភាគីទាំងពីរអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាស៊ែបៃហ្សង់ ឱ្យអភិវឌ្ឍន៍ជាក់ស្តែង និងមានប្រសិទ្ធភាព។

រីឯខ្លួនវិញ លោកប្រធានាធិបតី អ៊ីលហាំ អាលីយ៉េវ បានស្នើឱ្យភាគីទាំងពីរ លើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ចូលរួមវិនិយោគ លើគម្រោងថាមពលស្អាត ថាមពលថ្មី និងថាមពលកកើតឡើងវិញ ដែលមានលទ្ធភាពអនុវត្តបាន; ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ; បន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សអាស៊ែបៃហ្សង់ថ្មី និងបក្សកុម្មុយនិស្តវៀតណាម។ ប្រធានាធិបតីលោក អ៊ីលហាំ អាលីយ៉េវ ក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ក្នុងនោះផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកបទពិសោធន៍នីតិកម្ម ការកែលម្អក្របខ័ណ្ឌច្បាប់ និងការតាមដានត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី៕

តាម vovworld.vn/km-KH

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) និងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។

Top