• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅមហាសាលប្រជាជនទីក្រុងប៉េកាំង ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ទូទាំងប្រទេសចិន។
  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji (រូបថត៖ VOV)  
  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji (រូបថត៖ VOV)  

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអះអាងថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានប្តេជ្ញាចិត្តក្នុងការទទួលមរតក និងលើកតម្កើងកេរ្តិ៍ដំណែលនយោបាយរបស់អតីតអគ្គលេខាបក្សលោក ង្វៀន ភូ ជុង; ដោយចាត់ទុកការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសចិនជាគោលនយោបាយខ្ជាប់ខ្ជួន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេច រួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីន ពីង និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតរបស់ចិន ក្នុងនោះមានលោក Zhao Leji  ដើម្បីកសាងទំនុកចិត្ត រួមគ្នាដឹកនាំទំនាក់ទំនងរវាងបក្សទាំងពីរ  និងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរទៅកម្រិតខ្ពស់ថ្មី។

ចំណែកឯលោក Zhao Leji   បានបញ្ជាក់ថា ចិនចាត់ទុកវៀតណាមជាទិស ដៅអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន ដែលជាអ្នកជិតខាង។ លោកបានសម្តែងការឯកភាពជាមួយមតិរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន; អនុវត្តសហគមន៍ចែករំលែកអនាគតវៀត ណាម - ចិនប្រកបដោយសារៈសំខាន់យុទ្ធសាស្ត្រ។  លោក Zhao Leji បានស្នើឲ្យភាគីទាំងពីរលើកកម្ពស់កម្រិតនៃទំនាក់ទំនងគ្នាទៅវិញទៅមក ជាពិសេសលើវិស័យផ្លូវដែក ផ្លូវគោក លើកកម្ពស់តំបន់សហប្រតិបត្តិការឆ្លងព្រំដែន; អះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលកសិផលរបស់វៀតណាម ជំរុញគម្រោងកែលំអរជីវភាពរស់នៅរបស់ប្រជាជន និងអនុវត្តសកម្មភាពមិត្តភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top