អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម
បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមប្តេជ្ញាបង្កគ្រប់លក្ខខណ្ឌអំណោយផល
ស្របតាមច្បាប់សម្រាប់វិនិយោគិនអាមេរិកនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុន Boeing
Group និយាយដោយឡែក ធ្វើការវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាព
និងនិរន្តរភាពនៅវៀតណាម។ ក្នុងស្មារតីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម
បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Boeing បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីបំពេញនិងប្រគល់ការបញ្ជាទិញយន្តហោះដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ
ជាពិសេស Boeing នឹងស្រាវជ្រាវ
និងដាក់ពង្រាយការវិនិយោគលើរោងចក្រគ្រឿងបន្លាស់
និងសាងសង់ម៉ាស៊ីនយន្តហោះនិងមជ្ឈមណ្ឌលជួសជួលឧបករណ៍ដែលទាក់ទងនឹងព្រលានយន្ត
ហោះធំៗក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការ
គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍
(R&D) ការផ្ទេរបច្ចេកវិទ្យា
និងនាំដៃគូវៀតណាមឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing
របស់វៀតណាម។
រីឯខ្លួនវិញ
លោក Brendan Nelson បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ
និងទស្សនៈរបស់លោកអគ្គលេខាបក្ស
ប្រធានរដ្ឋពីសារៈសំខាន់នៃសេដ្ឋកិច្ចអាកាសចរណ៍ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
លោក Brendan Nelson បានសន្យាថា នាពេលខាងមុខ
សម្ព័ន្ធក្រុមហ៊ុន Boeing នឹងគាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅក្នុងប្រទេសវៀតណាម;
ក្នុងនោះ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍
ការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់អាកាសយានដ្ឋាន និងកន្លែងជួសជុលយន្តហោះ៕





