• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញក្នុងប្រទេសហ្វីលីពីន

វិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន មិនត្រឹមតែជាវិមានរំលឹកដល់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃចំណង់មិត្តភាព វៀតណាម-ហ្វីលីពីន និងស្មារតីសាមគ្គីភាពអាស៊ានទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន ដែលមានទីតាំងនៅក្នុងស្រុកប្រវត្តិសាស្ត្រអ៊ីនត្រាមូរ៉ូស នៃទីក្រុងម៉ានីល (រូបថត៖ VNA)

បន្ទាប់ពីមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៣១ ខែឧសភា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន ដែលមានទីតាំងនៅតំបន់ទីក្រុងចាស់អ៊ីនត្រាមូរ៉ូស នៃទីក្រុងម៉ានីល។ ក្នុងបរិយាកាសដ៏ឱឡារិកនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កាដោយគោរព និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន ហូជីមិញ ថ្នាក់ដឹកនាំដ៏មហិមាររបស់ប្រជាជាតិវៀតណាម ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ និងសន្តិភាពពិភពលោក។

វិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន មិនត្រឹមតែជាវិមានរំលឹកដល់លោកប្រធាន ហូជីមិញប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃចំណង់មិត្តភាពវៀតណាម-ហ្វីលីពីន និងស្មារតីសាមគ្គីភាពអាស៊ានទៀតផង៕

តាម​ vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top