• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ហ្វីលីពីន – “ទីបង្អែករឹងមាំ” សម្រាប់គ្នាទៅវិញទៅមក ក្នុងបញ្ហាប្រឈមសន្តិសុខស្បៀងអាហារប្រកបដោយចីរភាព

ពាណិជ្ជកម្មអង្ករនៅតែជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីននាពេលថ្មីៗនេះ។

អង្ករវៀតណាមត្រូវបានដាក់តាំងបង្ហាញនៅក្នុងសន្និសីទជំរុញពាណិជ្ជកម្មមួយនៅប្រទេសហ្វីលីពីន (រូបថត៖ VOV)

ពាណិជ្ជកម្មអង្ករនៅតែជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីន នាពេលថ្មីៗនេះ។ យោងតាមស្ថិតិពីនាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) ប្រទេសហ្វីលីពីននៅតែជាទីផ្សារអ្នកប្រើប្រាស់អង្ករធំជាងគេរបស់វៀតណាម។ ដោយវាយតម្លៃពីគុណសម្បត្តិអង្កររបស់វៀតណាមនៅក្នុងទីផ្សារនេះ លោក ឡេ ភូ គឿង ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បានចែករំលែកថា អង្ករវៀតណាមបច្ចុប្បន្នកាន់កាប់តំណែងលេចធ្លោនៅក្នុងទីផ្សារហ្វីលីពីន ដែលស្រូបយក ៧០% ទៅជាង ៨០% នៃការនាំចូលអង្ករសរុបរបស់ប្រទេស។

វៀតណាមនិងហ្វីលីពីន ទន្ទឹងរង់ចាំអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦។ ដោយចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ប្រទេសទាំងពីរកាន់តែមានការប្តេជ្ញាចិត្តក្នុងការទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខស្បៀងអាហារ ជាពិសេសនៅក្នុងបរិបទនៃស្ថាន ភាពសន្តិសុខស្បៀងអាហារសកលជួបប្រទះនឹងប្រែប្រួលជាច្រើន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម ប្រចាំយំបន់អាស៊ាន អតីតអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីនទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច (២០១១-២០១៦) និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម (២០០៧-២០០៩) លោកស្រី Laura Q. Del Rosario បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម និងភរិយារបស់លោកទៅកាន់ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករថ្មី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីសរុបដល់ ១០ ពាន់លានដុល្លារអាមេរិក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ឯកអគ្គរដ្ឋទូត Laura Q. Del Rosario បានវាយតម្លៃថា សន្តិសុខស្បៀងអាហារ និងជាពិសេសពាណិជ្ជកម្មអង្ករ នៅតែជាចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអង្ករ ត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ពង្រីក និងធ្វើពិពិធកម្មផលិតផល និងបណ្តាញចែកចាយសម្រាប់ទំនិញនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។ វៀតណាមមិនត្រឹមតែចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារនាំចេញដ៏ធំមួយប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់ផងដែរ។ ធានាការផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាពសម្រាប់ប្រទេសហ្វីលីពីន គឺជាការរួមចំណែកដ៏មានការទទួលខុសត្រូវរបស់វៀតណាមចំពោះស្ថិរភាព និងសន្តិសុខស្បៀងអាហារទាំងមូលនៃប្លុកអាស៊ានទាំងមូល៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី ៣១ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមនិងដឹកនាំកិច្ចប្រជុំជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។

Top