នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងថែទាំសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ហើយបានបញ្ជាក់ថា ស្ថាប័ននានាក្នុងប្រទេសនឹងបន្តកែលម្អគោលនយោបាយសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងអាណិកជនវៀតណាមជាច្រើន (រូបថត៖ VOV)
នារសៀលថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី រួមជាមួយវត្តមានរបស់អាណិកជនវៀតណាមជាច្រើនផងដែរ។ នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងថែទាំសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ហើយបានបញ្ជាក់ថា ស្ថាប័ននានាក្នុងប្រទេសនឹងបន្តកែលម្អគោលនយោបាយសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្តែងក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅសិង្ហបុរីនឹងបន្តសាមគ្គីភាព អភិវឌ្ឍន៍ ឆ្ពោះទៅស្រុកកំណើត រក្សាភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជា បន្តធ្វើជាស្ពានសំខាន់មួយដើម្បីលើកជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសិង្ហបុរី៕
តាម vovworld.vn/km-KH