• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី ៣១ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមនិងដឹកនាំកិច្ចប្រជុំជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម  និង​ភរិយា​ អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម  កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។ រូបថត៖ VNA 

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ ជនវៀតណាមនៅបរទេសជានិច្ច ដោយចាត់ទុកសហគមន៍ជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានសំខាន់របស់ប្រជាជាតិវៀតណាម។ នាពេលខាងមុខ គោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិវៀតណាមនៅបរទេសនឹងបន្តកែសម្រួល សំដៅបង្កលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅបរទេស ក្នុងការរួមចំណែកកាន់តែច្រើនដល់មាតុភូមិ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យ សហគមន៍ជនវៀតណាមនៅហ្វីលីពីន បន្តសាមគ្គី ជួយគ្នាទៅវិញទៅមក ធ្វើសមាហរណកម្ម និងគោរពច្បាប់ប្រទេសសាមី ចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាព និងរួមចំណែកជាក់ស្តែងដល់មាតុភូមិ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជាស្ពានដ៏រឹងមាំដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យស្ថានទូត វៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បន្តយកចិត្តទុកដាក់ និងបំពេញល្អថែមទៀតការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សា និងពង្រឹងទំការតភ្ជាប់រវាងប្រជាជនជាមួយស្រុកកំណើត ព្រមទាំងធ្វើការឃោសនា និងចលនាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ប្រទេសសាមី បំពេញល្អការងារគាំពារពលរដ្ឋ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពសហគមន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ហ្វីលីពីន – ទីបង្អែករឹងមាំ សម្រាប់គ្នាទៅវិញទៅមក ក្នុងបញ្ហាប្រឈមសន្តិសុខស្បៀងអាហារប្រកបដោយចីរភាព

វៀតណាម-ហ្វីលីពីន – “ទីបង្អែករឹងមាំ” សម្រាប់គ្នាទៅវិញទៅមក ក្នុងបញ្ហាប្រឈមសន្តិសុខស្បៀងអាហារប្រកបដោយចីរភាព

ពាណិជ្ជកម្មអង្ករនៅតែជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីននាពេលថ្មីៗនេះ។

Top