• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកអគ្គលេខាបក្ស លោក តូ ឡឹម

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីចាប់ផ្តើមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត  អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថត៖ VNA)

ពិធីទទួលស្វាគមន៍ជាផ្លូវការសម្រាប់អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានធ្វើឡើងយ៉ាងឧឡារិកនៅវិមានប្រធានរដ្ឋ ស្របតាមពិធីសារខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

នៅម៉ោង ៩:០០ ព្រឹក (ម៉ោងក្នុងស្រុក) ក្បួនរថយន្តដឹកអគ្គលេខាបក្ស លោក តូ ឡឹមបានមកដល់វិមានប្រធានរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅនៅមាត់ទ្វាររថយន្ត ហើយបានអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹមឡើងលើវេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានលេងភ្លេងជាតិវៀតណាមនិងឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញលោក អគ្គលេខាបក្ស តូ ឡឹម ត្រួតកងពលកិត្តិយស ហើយថ្នាក់ដឹកនាំទាំងពីរបានណែនាំកម្មាភិបាលមកពីភាគីទាំងពីរដែលមានវត្តមាននៅក្នុងពិធីទទួលស្វាគមន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

Top