• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកម្ពុជាចុះផ្សាយព័ត៌មានជាច្រើនចំពោះដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម

នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម។

  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយអត្ថបទនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលមានចំណងជើងថា "អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅចុងសប្តាហ៍នេះ" (រូបថត៖ TTXVN)  

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម បន្តពង្រឹងទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជានិងវៀតណាម ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ  ក្រោមបាវចនានៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង សម្រាប់ការអភិវឌ្ឍនិងវិបុលភាព" នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

កាសែតប្រចាំថ្ងៃ "កោះសន្តិភាព" បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលមានចំណងជើងថា "អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម តូ ឡាំ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា" (រូបថត៖ TTXVN)

 

កាសែត "កោះសន្តិភាព" បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាចំណុចភ្លឺស្វាងមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ជាមួយនឹងកំណើនស្ថិរភាព។ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា (បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក) និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែត "កម្ពុជាថ្មី" បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការនាំទំនាក់ទំនងអភិវឌ្ឍន៍ក្នុងទិសដៅកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព ស្របតាមតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top