• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុកនិងជូនពរឆ្នាំថ្មីនៅខេត្ត ភូ ថក

ក្នុងឱកាសដើមឆ្នាំ២០២៦ និងនៅចំពោះមុខបុណ្យតេតប្រពៃណី ឆ្នាំមមីអដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលគោលនយោបាយ កម្មករដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត ភូ ថក។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្តភូថក (រូបថត៖ VNA)

លោកប្រធានរដ្ឋលឿង គឿងអញ្ជើញមានប្រសាសន៍ថា “ខេត្តត្រូវមានការយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំ និងការជួយឧបត្ថម្ភដល់អ្នកទទួលផលគោលនយោបាយ សួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី អ្នកដែលមានគុណូការៈចំពោះបដិវត្តន៍ ពលករ កម្មករក្នុងស្ថានភាពលំបាក និងជនក្រីក្រ។ អនុវត្តន៍ល្អគោលនយោបាយ ចំពោះកងកម្លាំងប្រដាប់អាវុធ និងគ្រូសារកម្មាភិបាល។ ជាមួយគ្នានោះ រៀបចំការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញកាតព្វកិច្ចក្នុងអំឡុងពេលបុណ្យតេតផងដែរ”។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកម្មករដែលស្ថិតក្នុងស្ថានភាពលំបាកនៅខេត្តភូថក  (រូបថត៖ VNA)

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្តភូថក (រូបថត៖ VNA)

ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីដ៏មានអត្ថន័យដល់គណៈ កម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រគល់កញ្ចប់អំណោយចំនួន ៥០០ ដល់គ្រួសារក្រីក្រ និងកញ្ចប់អំណោយចំនួន ៥០០ ដល់កម្មករដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់ទីបញ្ជាការដ្ឋានយោធាខេត្ត ភូថក ព្រមទាំងបានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ និងកងពលធំលេខ ៣១៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top