• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
 

 នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ​ទទួល​ជួប​ជាមួយ​តំណាង​គណៈ​អធិបតី​នៃគណៈ​កម្មាធិការ​មជ្ឈិមរណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ ដើម្បី​ផ្ទៀងស្តាប់នូវមតិយោបល់ក៏ដូចជាបំណងប្រាថ្នារ​បស់ប្រជាជនគ្រប់ស្រទា​ប់។

នៅក្នុង​ជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ទៀងស្តាប់ ទទួល​ស្គាល់​និង​ទទួល​យក​ រាល់មតិយោបល់ដ៏ស្មោះត្រង់របស់សមាជិកនៃគណៈអធិបតី តាមនោះ អាចក្តាប់បាន នូវបំណងប្រាថ្នា របស់​ប្រជាជន​គ្រប់ស្រទាប់។

អញ្ជើញជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ សមិទ្ធិទទួលបានក្រោយ រយៈពេល៣០ឆ្នាំ អនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី គឺមាន​សារៈសំ​ខាន់និងមានអត្ថន័យប្រវត្តិ សាស្ត្រ ហើយ ឋានៈរបស់ប្រទេសជាតិកាន់តែបានលើកកម្ពស់ផងដែរ។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់រណសិរ្សមាតុភូមិ វៀតណាម ក្នុងការ​បង្កើន​សាមគ្គីភាព ក​សាងផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីអន្តរ ជាតិ ដោយឈរលើស្មារតី វៀត​ណាម​ត្រៀមខ្លួនជាស្រេច ជាមិត្តនិងជាដៃគូ​មានទំនុក​ទុកចិត្ត​សម្រាប់​ប្រទេស​ទាំង​អស់​ក្នុង​សហគមន៍​អន្តរជាតិ។​

ស្តីពី​បញ្ហាសេរីភាពខាងជំនឿសាសនា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖  បក្ស​ និងរដ្ឋវៀតណាម បង្កលក្ខណៈងាយស្រួលជានិច្ច សម្រាប់សាសនាទាំងអស់ប្រតិបត្តិសកម្មភាព ដោយ​គ្មាន​ការ​រើស​អើង។ ប៉ុន្តែ ការឆ្លៀតយកសាសនាដើម្បីធ្វើសកម្មភាពមិនគប្បី រំលោភច្បាប់ គឺត្រូវចាត់​ការ​ចំពោះមុខ​ច្បាប់​ជាមិនខាន៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

“វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស"។

Top