ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយអគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour; ប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបកាណាដា; បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney; ថ្លែងសុន្ទរកថាគោលនយោបាយនៅអគាររដ្ឋសភាកាណាដា; ជួបជាមួយគណបក្សកុម្មុយនិស្តកាណាដា សមាគមមិត្តភាពកាណាដា-វៀតណាម សាជីវកម្ម សហគ្រាស និងមូលនិធិវិនិយោគឈានមុខគេមួយចំនួនរបស់កាណាដា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា ជួបជាមួយបណ្តាញអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមនៅកាណាដា និងបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅកាណាដាផងដែរ៕





