ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា

នាយប់ថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Ottawa បញ្ចប់​ប្រកប​ដោយជោគជ័យនូវ​​ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា តបតាម​ការអញ្ជើញរបស់អគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour។

ពិធីជូន​ដំណើរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅអាកាសយានដ្ឋានអន្តរជាតិ Macdonald-Cartier ទីក្រុង Ottawa។ រូបថត៖ VNA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បន្ទាប់ពីពិធី​បដិសណ្ឋារកិច្ចជាផ្លូវការ លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយអគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour; ប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបកាណាដា; បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney; ថ្លែងសុន្ទរកថាគោលនយោបាយនៅអគាររដ្ឋសភាកាណាដា; ជួបជាមួយគណបក្សកុម្មុយនិស្តកាណាដា សមាគមមិត្តភាពកាណាដា-វៀតណាម សាជីវកម្ម សហគ្រាស និងមូលនិធិវិនិយោគឈានមុខគេមួយចំនួនរបស់កាណាដា។ លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានចូលរួមកិច្ច​សន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា ជួបជាមួយបណ្តាញអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមនៅកាណាដា និងបានជួបសំណេះសំណាល​ជាមួយ​កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជន​វៀតណាមនៅកាណាដាផងដែរ៕


top