• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់

នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានទទួលជួបជាមួយលោក Elchin Amirbayov បេសកជនពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ទិដ្ឋភាពទូទៅនៃជំនួប​។ រូបថត៖ VNA

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមតែងតែគោរពចំពោះចំណង់មិត្តភាពជាប្រពៃណី និងមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យជាមួយអាស៊ែបៃហ្សង់។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់អាស៊ែបៃហ្សង់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាស៊ែបៃហ្សង់ក្នុងខែឧសភា ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ ប្រើប្រាស់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានទទួលជួបជាមួយលោក Elchin Amirbayov ។ រូបថត៖ VNA

ចំណែកឯ បេសកជនពិសេសលោក Elchin Amirbayov បានបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសអាស៊ែបៃហ្សង់ក្នុងការពង្រឹងបន្ថែមទៀតនូវចំនង​មិត្តភាពប្រពៃណី និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាស៊ែបៃហ្សង់ឱ្យកាន់តែមានសារៈសំខាន់ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

ឡឹមដុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យចង្វាក់ jazz វៀតណាមលើកដំបូងនៅដាឡាត

ឡឹមដុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យចង្វាក់ jazz វៀតណាមលើកដំបូងនៅដាឡាត

ពិធីបុណ្យតន្ត្រី jazz វៀតណាមលើកដំបូងឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងដាឡាតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្ណាំ ២០២៧​។

Top