• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សខេត្ត ក្វាងតុង លោក Huang Kunming

នាព្រឹកថ្ងៃទី១៨ ខែសីហា ក្នុងថ្ងៃធ្វើការដំបូងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបសវនាការជាមួយលោក Huang Kunming សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សខេត្ត ក្វាងតុង និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្វាងតុងទាំងមូល។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សខេត្ត ក្វាងតុង លោក Huang Kunming។ (រូបថត៖ VNA)

 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់ខេត្តក្វាងតុង ជាពិសេសផ្នែកសេដ្ឋកិច្ច អភិបាលកិច្ចទីក្រុង និងគំរូតំបន់សេដ្ឋកិច្ចពិសេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  To Lam បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងតួនាទីថ្មី គឺដើម្បីពិភាក្សាជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងថ្នាក់ដឹកនាំកំពូលរបស់ចិនអំពីវិធានការដើម្បីបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  To Lam បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។

លេខាគណកម្មាធិការបក្សខេត្តក្វាងតុង លោក Huang Kunming បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ  To Lam ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទុកចិត្តជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាបក្ស; អះអាងថា បក្សភាគ និងរដ្ឋបាលខេត្តក្វាងតុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងមូលដ្ឋាននានារបស់វៀតណាម; អះអាងនូវការគោរព ការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារបស់ខេត្ត ក្វាងតុង ក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យជាមួយមូលដ្ឋានប្រកបដោយសក្ដានុពលរបស់វៀតណាម រួមចំណែកអនុវត្តន៍ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរជំរុញទំនាក់ទំនងវៀតណាម-ចិនឲ្យអភិវឌ្ឍន៍ទៅកម្ពស់ថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top