• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បញ្ចប់ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាយ៉ាងល្អប្រសើរ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន (រូបថត៖ VOV)

 នាយប់​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាមបានចាកចេញពី ​រាជធានីភ្នំពេញ បញ្ច​ប់យ៉ាង​ល្អប្រសើរ​នូវ​ដំណើរ​ទស្សន​កិច្ចថ្នាក់​រដ្ឋនៅ​ព្រះរាជា​​ណាចក្រ​កម្ពុជា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ផ្ញើរ​សារ​ទូរ​លេខ​ថ្លែង​អំណរ​គុណ​ជូន​ព្រះ​មហាក្សត្រ​កម្ពុជា នរោត្តម សីហមុ​នី។ ក្នុងនោះ លោក Nguyen Phu​ Trong បានសម្ដែង​នូវ​ការជឿ ជាក់ថា ទំនាក់​ទំនងជាអ្នក​ជិតខាងដ៏ល្អប្រសើរ ចំ​ណងមិត្តភាពប្រពៃណី និងកិច្ច សហប្រតិ​បតិ្តការគ្រប់ជ្រុង​ជ្រោយ​​ស្ថិត​ស្ថិ​រ​ យូរអង្វែងរវាងប្រ​ទេសទាំងពីរនឹ​ង អភិវឌ្ឍន៍​ដោយឥ​​តឈប់ឈរ ដើ​ម្បីផល​ប្រយោជ​ន៍​របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ក៏ដូចជាដើម្បីសន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការ​អភិវឌ្ឍ​នៅ​តំបន់ និង​លើ​ពិភព​លោក​​ផងដែរ។

​មុននោះ នាព្រឹកថ្ងៃទី២៦ ខែកុ​ម្ភៈ នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀ​តណាមលោក Ng​uyen Phu Trong បានអញ្ជើញ​ជួបសវនាការជា មួយប្រធានគ​ណៈបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន សែន។

​នាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន បា​នអះអាងថា ដំណើរទស្សនកិច្ចរបស់​ អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម​លោក​ Nguyen Phu Trong គឺមានអត្ថ​ន័យ​ ប្រវត្តិសាស្ត្រ ដែលជាសក្ខីភាព​ដ៏រស់រ​វើក​សម្រាប់​ទំនាក់​ទំនង​ជាអ្នក​ជិត​ខាង​ដ៏ល្អ ប្រសើរ និងចំណងមិត្តភាពប្រពៃណី​យូរអង្វែងរវាងបក្សទាំងពីរ រដ្ឋា​ភិបាល​ទាំង ពីរនិង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ព្រមទាំងបើកផ្លូវសម្រាប់ដំណាក់កាលថ្មីនៃ ទំនា​ក់ទំនងទ្វេភាគី ផងដែរ។​ សម្ដេច​នាយក​រដ្ឋមន្រ្តី​ បានអះអាងថា​ ប្រជាជន កម្ពុជាជានិច្ចកា​លចងចាំ​នូវ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏ស្មោះសរនិង​ប្រកប​ដោយ​ ប្រសិទ្ធភាពរបស់វៀតណាម ​ដែលបានរួមជាមួយប្រជាជនកម្ពុជារំដោះប្រទេ​ស ជាតិរួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម នាឆ្នាំ១​៩៧៩ ក៏ដូចជាក្នុង ​បុព្វហេតុ​ជួយ​ប្រជាជាតិ​កម្ពុជា​រស់​រៀន​មាន​ជីវិត​ឡើង​វិញ ​ផងដែរ។

​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក​ Nguyen Phu Trong បានអះ អា​ងថា វៀតណាម​ជានិច្ច​កាល​គោរព​និង​ផ្ដល់អាទិភាព​ជាច្រើនដល់ការពង្រឹងនិង ព​ង្រីកទំនាក់ទំនងជាមួយព្រះ ​រាជាណាចក្រកម្ពុជា​និង​គណៈបក្សប្រជាជន​កម្ពុជា អោយបន្តរីកចម្រើនប្រកបដោយស្ថិរភា​ពនិងចីរភាពពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។ លោក បានសង្កត់​ធ្ងន់​ថា បក្ស រដ្ឋ និងប្រជាជនវៀត​ណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត​ រួមជាមួយ​គណៈបក្ស​ប្រជាជ​ន​កម្ពុជា រដ្ឋ និងប្រជាជនក​ម្ពុជាដើម្បីថែរក្សានិងពូន ជ្រុំ​អោយទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​រីក​ចម្រើន​ពីមួយថ្ងៃទៅ​មួយថ្ងៃ ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រ​ទេសនីមួយៗ ក៏ដូចជាដើម្បីសន្តិភាព ស្ថិ​រ ភាព ​កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ​ក្នុងតំបន់និងលើពិភពលោក ផង​ដែរ។

​​បន្ទាប់ពីជំនួបពោលខាងលើ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង​នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច​ ហ៊ុន សែន បានអ​ញ្ជើញធ្វើ ជាសាក្សីក្នុង​ពិធីចុះ​ហត្ថ​លេខា​លើឯកសា​រ​សហប្រតិបតិ្តការនានារវាង​ប្រទេស ទាំងពីរ ដែលក្នុ​ងនោះមានពិ​ធីសារធ្វើវិ​សោធនកម្ម​នូវពិធីសារស្ដីពី​ការអនុវត្ត​កិច្ច ព្រមព្រៀងដឹក​ជញ្ជូនផ្លូវ​គោករវាង​រដ្ឋាភិបាល​នៃសាធារណៈរដ្ឋ​សង្គមនិយម​វៀត​ណាម​ជាមួយ​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា កិច្ច​ព្រមព្រៀងរវាង ក្រសួ​ងឧស្សាហពាណិជ្ជ​កម្ម​វៀត​ណាម​និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ស្ដីពីការ ជំរុញពាណិជ្ជកម្មទ្វេភាគីវៀតណា​ម-កម្ពុជាដំណាក់កាល២០១៩-២០២​០ ​និង អនុស្សារណៈ​យោគយល់គ្នា រវាងអគ្គសម្ព័ន្ធក្រុមហ៊ុ​នអាកាសចរណ៍វៀតណាមជា ​មួយក្រសួង​ទេសចរណ៍​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពីកិច្ចសហប្រតិបតិ្តការ ដំណាក់​កាល​២០១៩-២​០២១៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top