ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន
ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ Haneda មានលោក Nakasone រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki និងភរិយា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក Pham Quang Hieu និងភរិយា រួមជាមួយបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។
វៀតណាម និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣។ ក្រោយរយៈពេលជាងប្រាំទសវត្សរ៍មក ក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ជាបន្តបន្ទាប់។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងធ្វើជាក់ស្ដែងភាវូបនីយកម្មនូវសក្តានុពល និងលទ្ធផលកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពង្រឹងភាពជិតស្និទ្ធិរវាងប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពដែលត្រូវបានពូនជ្រុំតាមរយៈជំនាន់ជាច្រើន បន្តនាំមកនូវផ្លែផ្កាដ៏ល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ៕






