• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៣ ខែកញ្ញា ពីទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ VNA)

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីភាគីទាំងពីរបានដំឡើងនូវទំនាក់ទំនង ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២; សង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកូរ៉េខាងត្បូង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាព ពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាទំនាក់ទំនងនិងការផ្លាស់ប្តូរកម្រិតខ្ពស់នៅទូទាំងបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលកាន់តែសំខាន់មានប្រសិទ្ធភាព មានតុល្យភាពនិងនិរន្តរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានទទួលស្វាគមន៍ចំពោះធុរកិច្ចកូរ៉េខាងត្បូង ចូលរួមគម្រោងវិនិយោគធំៗនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពនឹងធ្វើការរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងបង្កើនការនាំចូលផលិតផលកសិកម្មរបស់វៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ វប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; យកចិត្តទុកដាក់និងគាំទ្រដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top