• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន

នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបជាមួយសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (រូបថត៖ Tri Dung/TTXVN)

តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបក្សនិងរដ្ឋចិន ដោយចាត់ទុកថា នេះជាជម្រើសយុទ្ធសាស្ត្រ;  ជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេស; វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ "ចិនតែមួយ" គាំទ្រការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសចិន និងលើកកម្ពស់តួនាទីសំខាន់របស់ខ្លួនក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការសម្របសម្រួលពហុភាគីលើបញ្ហាផលប្រយោជន៍រួម។ ពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីឱ្យចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។

ចំណែកឯប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning បានអះអាងថា ភាគីទាំងពីររៀបចំដំណើរបំពេញទស្សនកិច្ចនេះភ្លាមៗ បន្ទាប់ពីវៀតណាមបានរៀបចំរួចរាល់មុខដំណែងថ្នាក់ដឹកនាំសំខាន់ៗ ដែលបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយសារៈសំខាន់យុទ្ធសាស្ត្រ។ លោក Wang Huning បានអះអាងថា ចិនជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាង។ ជានិច្ចកាលគាំទ្រវៀតណាមក្នុងការកសាងសង្គមនិយមប្រកបដោយជោគជ័យសមស្របនឹងស្ថានភាពរបស់ប្រទេសខ្លួន រក្សាស្វ័យភាពជាយុទ្ធសាស្ត្រ និងដើរតួនាទីសំខាន់កាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិដោយស្មោះត្រង់អំពីបញ្ហាដែនសមុទ្រ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមស្នើឲ្យភាគីទាំងពីរ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ហើយដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិថីស្របតាមច្បាប់អន្តរជាតិ រួមគ្នាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top