• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្វីលីព នៃប្រទេសបែលហ្ស៊ិក

នាព្រឹកថ្ងៃទី ២៣ ខែតុលា (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក នៅវិមានរាជវង្សនៅទីក្រុងព្រុចសែល អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា អញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្វីលីព និងម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី ២ នៃប្រទេសបែលហ្ស៊ិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា លោកស្រី ង៉ូ ភឿង លី បានជួបជាមួយព្រះមហាក្សត្រ Philippe និងព្រះមហាក្សត្រី Mathilde នៃប្រទេសបែលហ្ស៊ិក (រូបថត៖ TTXVN

ព្រះមហាក្សត្រ ហ្វីលីព បានវាយតម្លៃខ្ពស់ចំពោះនូវអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ដែលបានកើតឡើងក្នុងបរិបទនៃមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងបែលហ្ស៊ិកដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ ដោយបញ្ជាក់ថា បែលហ្ស៊ិកតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ព្រះមហាក្សត្រ ហ្វីលីព បានសម្តែងការត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានដាក់ចេញ។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានវាយតម្លៃខ្ពស់ ចំពោះការដែល សភាជាន់ទាបបែលហ្ស៊ិក គឺជាស្ថាប័ននីតិប្បញ្ញត្តិតែមួយគត់នៅលើពិភពលោករហូតមកដល់បច្ចុប្បន្ន ដែលបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការគាំទ្រជនរងគ្រោះ វៀតណាមនៃសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលជាសក្ខីភាពនៃស្មារតីមនុស្សធម៌ និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ។ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យភាគីទាំងពីរទាញយកអត្ថប្រយោជន៍ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលភាគីទាំងពីរមានចំណុចខ្លាំង ដូចជាកំពង់ផែ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិក។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ទាក់ទងនឹងបញ្ហាយុទ្ធសាស្ត្រ និងអន្តរជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងព្រះមហាក្សត្របែលហ្ស៊ិក លោក Philippe បានឯកភាពគ្នាយ៉ាងខ្លាំងលើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយ ដោយប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលអនាគតដ៏ខ្លីខាងមុខ។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម លើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោក៕

តាម​ vovworld.vn/km-KH

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top