• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបសហព័ន្ធបែលហ្ស៊ិក

នាថ្ងៃទី ២៣ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក នៅទីក្រុងព្រុចសែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញមានជំនួបជាមួយប្រធានព្រឹទ្ធសភា Vincent Blondel និងប្រធានសភាជាន់ទាបសហព័ន្ធបែលហ្ស៊ិកលោក Peter De Roover ផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបថ្នាក់ដឹកនាំនៃព្រឹទ្ធសភា និងសភាជាន់ទាបបែលហ្ស៊ិក។ (រូបថត៖ VNA)

ដោយសង្កត់ធ្ងន់លើទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំសភាជាន់ទាបបែលហ្ស៊ិកមានសេចក្តីសោមនស្សរីករាយជាពិសេសក្នុងការប្រកាសថា សភាជាន់ទាបសហព័ន្ធបែលហ្ស៊ិក បានបោះឆ្នោតជាផ្លូវការដោយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ មុនពេលបើកកិច្ចប្រជុំ ដោយបញ្ជាក់ថានេះជាសក្ខីភាពរស់រវើកនៃសក្តានុពល និងការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំសភាបែលហ្ស៊ិកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយលើកលែងទិដ្ឋាការរបស់វៀតណាមសម្រាប់ពលរដ្ឋបែលហ្ស៊ិកជាមួយនឹងការស្នាក់នៅអតិបរមា ៤៥ ថ្ងៃ តាមនោះ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្វាគមន៍ជាពិសេសចំពោះការដែលសភាជាន់ទាបបែលហ្ស៊ិកបានផ្តល់សច្ចាប័នលើ EVIPA មុនដំណើរទស្សនកិច្ចនេះ ដោយជឿជាក់ថា ការផ្តល់សច្ចាប័នលើ EVIPA នឹងបើកលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងអាជីវកម្មនៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា ថតរូបជាមួយថ្នាក់ដឹកនាំនៃព្រឹទ្ធសភា និងសភាជាន់ទាបបែលហ្ស៊ិក។ (រូបថត៖ VNA)

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបបែលហ្ស៊ិក ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព ដោយរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងភ្នាក់ងារឯកទេសនៃរដ្ឋសភា និងសភានៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យថ្នាក់ដឹកនាំនៃសភាបែលហ្ស៊ិកគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-បែលហ្ស៊ិកដល់កម្រិតថ្មីមួយ; បន្តរួមដំណើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងធ្វើឱ្យវិស័យសហប្រតិបត្តិការអាទិភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាវិស័យអាទិភាព។ ដោយយល់ស្របនឹងទស្សនៈរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម, ថ្នាក់ដឹកនាំនៃសភាបែលហ្ស៊ិកបានបញ្ជាក់ពីការគាំទ្រ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវៀតណាម ក្នុងនោះមានវិស័យដឹកជញ្ជូនទំនិញ និងសន្តិសុខសមុទ្រផងដែរ។

នៅថ្ងៃដដែលនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទៅទស្សនាសភាសហព័ន្ធបែលហ្ស៊ិក និងចុះហត្ថលេខាលើសៀវភៅភ្ញៀវនៅអគារសភា។ លោកក៏បានជួបជាមួយរដ្ឋមន្ត្រី-ប្រធានតំបន់ Flanders លោក Matthias Diependaele និងរដ្ឋមន្ត្រី-ប្រធានតំបន់ Wallonia លោក Adrien Dolimont ផងដែរ៕

តាម​ vovworld.vn/km-KH

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top